ជ័យជម្នះជាលើកដំបូងបង្អស់របស់តំបន់អឺរ៉ុបនៅក្នុងការប្រកួតជើងឯក MLBB ក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026

//s9.kh1.co/fa/faf24ad61bd4aa28405d18de7abf10c55ec4f897.jpg
កីទ្បា

 ១១-សីហា-២០២៦ ១០ព្រឹក · ៥ ថ្ងៃមុន

ជ័យជម្នះជាលើកដំបូងបង្អស់របស់តំបន់អឺរ៉ុបនៅក្នុងការប្រកួតជើងឯក MLBB ក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026

ប្រតិទិនរបស់ MLBB មានព្រឹត្តិការណ៍អន្តរជាតិធំៗតែពីរគត់៖ ពានរង្វាន់រដូវក្តៅ និងជើងឯកពិភពលោករដូវរងា។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងពិនិត្យមើលឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍ទីមួយ គឺការប្រកួត 2026 MLBB Mid Season Cup

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទម្រង់នៃការប្រកួត៖ ក្រុមចំនួន 32 ប្រាក់រង្វាន់សរុប $3 លានដុល្លារ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការប្រកួត Mid Season Cup គឺជាផ្នែកមួយនៃកម្មវិធី Esports World Cup ហើយ​ព្រឹត្តិការណ៍បច្ចុប្បន្ននេះក៏មិនខុសគ្នាដែរ។ ការចូលរួមក្នុងរចនាសម្ព័ន្ធរបស់ EWC 2026 នេះ បាន​អនុញ្ញាត​ឱ្យ​អ្នក​រៀប​ចំ​អាច​កំណត់ទំហំទឹកប្រាក់រង្វាន់សរុបបានយ៉ាងច្រើនរហូតដល់ទៅ $3 លានដុល្លារ។ ប្រសិនបើប្រៀបធៀប ក្រុមនានា​ប្រកួត​ប្រជែងដណ្តើមទឹកប្រាក់ត្រឹមតែ $1 លានដុល្លារប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ World Championship ដែលមាន​កិត្យានុភាពខ្ពស់ជាងនេះទៅទៀត។

ព្រឹត្តិការណ៍ 2026 MLBB Mid​ Season Cup មានក្រុមចូលរួមចំនួន 32 និងមានរយៈ​ពេលប្រកួត​ពេញមួយ​ខែ​ពិត​ប្រាកដ​ ពោលគឺចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 1 ខែសីហា។ រហូតមកដល់ថ្ងៃទី 4 ខែកក្កដា ក្រុមចំនួន 10 ដែល​ទទួល​បាន​ការអញ្ជើញប្រភេទ Wildcard បានប្រកួតប្រជែងគ្នាដណ្តើមយកកៅអីតែ​មួយគត់ដើម្បីឡើងទៅ​កាន់វគ្គប្រកួត​ផ្លូវ​ការ។​ ក្រុម Team Falcons មកពីតំបន់ MENA បានឈ្នះក្នុងវគ្គនេះ ដែលសូមកុំច្រឡំជាមួយក្រុម Team Falcons PH ឱ្យ​សោះ។

បន្ទាប់​ពីសម្រាកយ៉ាងយូរ ការប្រកួតវគ្គចែកពូលក៏បានចាប់ផ្តើម ដោយមានក្រុមចំនួន 16 ត្រូវបានបែងចែកជាពីរ​ពូលស្មើ​គ្នា។ វគ្គនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 22 ដល់ 26 ខែកក្កដា ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់ទាបជាងគេ​បំផុត​ចំនួន​​បួនចេញពីពូលនីមួយៗនឹងត្រូវធ្លាក់ ខណៈដែលក្រុមកំពូលទាំងបួនបានបន្តដំណើរទៅកាន់វគ្គជម្រុះ។

ដំណើរនៃការប្រកួត៖ ការធ្លាក់ចេញតាំងពីវគ្គដំបូងរបស់ម្ចាស់ការពារតំណែងជើងឯក និងភាពភ្ញាក់ផ្អើលពីក្រុមអឺរ៉ុប

ជាទូទៅ អ្នកគាំទ្រតែងតែរំពឹងថានឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តបំផុតនៅក្នុងវគ្គជម្រុះ។ ទោះជាយ៉ាងណាក៏ដោយ ភាព​ភ្ញាក់ផ្អើលដំបូងបានកើតឡើងតាំងពីក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ 2026 MLBB Mid​ Season Cup មកម្ល៉េះ។ ស្ទើរ​​តែគ្មាននរណាម្នាក់នឹកស្មានថា ក្រុម Selangor Red Giants ដែលជាម្ចាស់ជើងឯក MSC 2024 និង​ក្រុម​ម្ចាស់​ការ​ពារ​​​តំណែងជើងឯក MSC 2025 គឺ Team Liquid PH ត្រូវហាលអាវត្រឹមវគ្គនេះ ខណៈដែលក្រុមតំណាងតំបន់ CIS គឺ Team Spirit និងក្រុម PRO Esports របស់កម្ពុជា បែរជាអាចឆ្លងផុតវគ្គនេះដោយជោគជ័យទៅវិញ។

នៅ​ក្នុងវគ្គប្រាំបីក្រុមចុងក្រោយ ក្រុម Team Spirit និង Yangon Galacticos បានយកឈ្នះយ៉ាងអស្ចារ្យលើក្រុម Team Vamos​ និង PRO Esports រៀងៗខ្លួន។ ចំណែកឯក្រុម Team Falcons PH និង ONIC ត្រូវ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ដណ្តើម​​កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ក្រុម Falcons បានវាយបំបាក់ក្រុម Team Vitality ក្នុង​ការ​ប្រកួត​ជុំ​ទី​បួន​ ខណៈដែលក្រុម ONIC ដណ្តើមបានជ័យជម្នះលើក្រុម Aurora Gaming នៅក្នុងការប្រកួតជុំទីប្រាំ។

តាំងពីមិនទាន់ចាប់ផ្តើមប្រកួតម៉្លេះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីមួយរវាងក្រុម Team Falcons PH និង Yangon Galacticos ត្រូវបានគេមើលឃើញថាជាការប៉ះគ្នារវាងក្រុមដែលមានសមត្ថភាពប្រដំត្រសងគ្នា។ ជាក់ស្តែង ការទស្សន៍​ទាយ​នេះពិតជាមិនខុសមែន៖ ក្រុម YG បានយកឈ្នះក្នុងពីរជុំដំបូង រួចក្រុម Falcons ក៏បានវាយបកតាមស្មើវិញ ប៉ុន្តែ​នៅ​ទីបញ្ចប់ ក្រុម Galacticos នៅតែបង្ហាញភាពខ្លាំងជាងរបស់ខ្លួន នៅក្នុងជុំទីប្រាំដែលជាជុំកាត់សេចក្តី។

ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីពីររវាងក្រុម ONIC និង Team Spirit ត្រូវបានគេមើលឃើញថានឹង​ក្លាយ​ជា​ជ័យ​ជម្នះ​ដ៏​ងាយស្រួលមួយសម្រាប់ក្រុមមកពីឥណ្ឌូនេស៊ី។ ក្រុមនេះកំពុងប្រកួតប្រជែងនៅក្នុងលីគប្រចាំតំបន់ដ៏ខ្លាំងបំផុតមួយគឺ MPL Indonesia ដែលពួកគេធ្លាប់បានគ្រងជើងឯករហូតដល់ទៅប្រាំបីរដូវកាល ក្នុងនោះរួមទាំងពីររដូវកាល​ចុង​ក្រោយ​នេះ​ផងដែរ។ ដោយឡែក Team Spirit គឺជាតំណាងមកពីតំបន់ CIS ដែលមានកម្រិតខ្សោយជាងឆ្ងាយ នៅ​ទីនោះ​ពួក​គេ​កម្រនឹងជួបគូប្រជែងស្វិតស្វាញណាស់នៅក្នុងពានរង្វាន់ MLBB Continental Championships។ អ្នកជំនាញ​បាន​រំពឹង​ទុកថា Team Spirit នឹងត្រូវទទួលរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល 3-0 ប៉ុន្តែ​ជាក់ស្តែង​រឿង​រ៉ាវ​បែរ​ជា​ផ្ទុយ​ស្រឡះ៖ Team Spirit បានវាយបំបាក់ក្រុមគូប្រជែងដ៏ល្បីល្បាញរបស់ខ្លួនដោយមិនឱ្យតដៃរួច ព្រមទាំងបានបោះ​ជំហាន​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យ។

ការប្រកួតស៊េរី Bo7 ដ៏សំខាន់នេះ បានប្រែក្លាយទៅជាការប្រកួតដ៏ព្រឺព្រួចបំផុត៖ ក្រុម Yangon Galacticos និង Team Spirit ត្រូវប្រើប្រាស់ការប្រកួតរហូតដល់ទៅប្រាំពីរជុំពេញ ដើម្បីកាត់សេចក្តីស្វែងរកអ្នកឈ្នះ! រឿងរ៉ាវ​លម្អិត​ពេញ​លេញ​នៃ​ការប្រកួតដ៏អស្ចារ្យនេះ ស័ក្តិសមនឹងទទួលបានការសរសេរជាអត្ថបទដាច់ដោយឡែកមួយផ្សេងទៀត ប៉ុន្តែជា​លទ្ធផល​ ក្រុម Team Spirit បានក្តោបក្តាប់ជ័យជម្នះក្នុងលទ្ធផលប្រកៀកប្រកិតគ្នាបំផុត 4-3។ ជាលទ្ធផល ក្រុមមក​ពី​អឺរ៉ុប​មួយនេះបានក្លាយជាក្រុមដំបូងគេបង្អស់ដែលបានឈ្នះជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗរបស់ MLBB ស្រប​ពេល​ដែលកន្លងមក ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្រុមមកពីប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី គឺជា​ជើង​ខ្លាំង​ដាច់​គេនៅក្នុងហ្គេមនេះ។

តើសមាជិកក្រុមមកពីអឺរ៉ុបពិតជាបានឈានដល់កម្រិតអាចប្រកួតប្រជែងស្មើដៃជាមួយក្រុមនៅអាស៊ីមែនឬ ឬមួយក៏ជ័យជម្នះរបស់ក្រុម Team Spirit គ្រាន់តែជារឿងចៃដន្យតែមួយដងប៉ុណ្ណោះ? អ្នកគាំទ្រកីឡាអ៊ីស្ពត និងអ្នកប្រើប្រាស់ 1xBet ទាំងអស់ នឹងបានដឹងចម្លើយក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ M8 World Championship ជាក់ជាមិនខាន!

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/2e/2e210e22ac88746811ce64550d26b4b5840bdaf2.png

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

 ២៣-កក្កដា-២០២៦ 
 ១០ព្រឹក · ២៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T