ម្ចាស់ខ្សែក្រវ៉ាត់ Max ប៉ះគ្នា! មឿន សុខហ៊ុច ប្ដូរគ្នាទៅវិញទៅមកជាមួយជើងខ្លាំងថៃ ឡើងកក្រើកសង្វៀន (មានវីដេអូ)

//s5.kh1.co/f0/f0ec0c5c3db802d2519c9806cc790b1220b18640.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ សិស្សគុនមកពីក្លិបពុទ្ធសិរីវង្សកីឡា កីឡាករ មឿន សុខហ៊ុច បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផេតក្លា ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មឿន សុខហ៊ុច (ឆ្វេង) និងផេតក្លា (ស្ដាំ)
មឿន សុខហ៊ុច (ឆ្វេង) និងផេតក្លា (ស្ដាំ)

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា មឿន សុខហ៊ុច និងកីឡាករថៃ ផេតក្លា បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត មឿន សុខហ៊ុច ឈ្នះ ផេតក្លា ដោយពិន្ទុ។

គួរឲ្យដឹងដែរថា ទាំងកីឡាករកម្ពុជា មឿន សុខហ៊ុច និងកីឡាករថៃ ផេតក្លា សុទ្ធសឹងតែជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងស្ថាប័ន Max Muay Thai៕

កីឡាករ មឿន សុខហ៊ុច កាលពីឈ្នះខ្សែក្រវ៉ាត់ MAX
កីឡាករ មឿន សុខហ៊ុច កាលពីឈ្នះខ្សែក្រវ៉ាត់ MAX

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T