កីឡា៖ កីឡាករ Fran Garcia អាចនឹងមានភាគរយចាកចេញពីក្លិបអធិរាជស Real Madrid នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fran Garcia ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Real Madrid ដោយរូបគេបានឡើងមកលេងនៅឈុតធំ Real Madrid កាលពីឆ្នាំ ២០១៨ មុននឹងត្រូវក្លិបដាក់ឲ្យ Rayo Vallecano ខ្ចីជើងអស់រយៈពេល ១រដូវកាលគឺ ២០២០/២០២១ ។

ទោះវិលត្រឡប់មក Real Madrid វិញយ៉ាងណាក្ដីក៏ ខ្សែការពាររូបនេះ ហាក់ពុំអាចប្រជែងដណ្ដើមជម្រើស១១នាក់ដំបូងបានទេ បន្ទាប់ពីភាគីលោក Xabi Alonso បានទិញយកខ្សែការពារជាច្រើននាក់មកពង្រឹងក្រុម។

ដូច្នេះ Fran Garcia អាចនឹងមានភាគរយចាកចេញពី Real Madrid ប៉ុន្តែគេមិនទាន់ដឹងទេថា មានក្លិបណាខ្លះដាក់សំណើចង់ទិញយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ៕
