កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ខ្សែប្រយុទ្ធ Alejandro Garnacho ចង់បន្តលេងឲ្យក្លិបនៅអង់គ្លេស បើទោះបីជារូបគេនឹងចែកផ្លូវគ្នាជាមួយ Manchester United ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងចាកចេញពីទឹកដី Old Trafford នារដូវក្ដៅនេះបន្ទាប់ពីលោក Ruben Amorim បានប្រាប់ឲ្យគេស្វែងរកក្លិបថ្មី ព្រោះគេមិនស្ថិតនៅក្នុងជម្រើសរបស់លោកទៀតនោះឡើយ។

ដូច្នេះ Alejandro Garnacho កំពុងបើកទទួលសំណើចរចាពីក្លិបផ្សេងៗ ប៉ុន្តែក្ដីប្រាថ្នារបស់រូបគេគឺចង់បន្តលេងនៅក្របខណ្ឌ Premier League ប៉ុន្តែគេនៅមិនទាន់ដឹងថា មានក្លិបណាខ្លះដាក់សំណើចូលចែចូវយកកីឡាកររូបនេះនៅឡើយទេ៕

