កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Ferran Torres នឹងមិនចាកចេញពីក្លិប Barcelona នៅរដូវក្ដៅនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នេះជាការសម្រេចចិត្តចេញពីថ្នាក់ដឹកនាំរបស់ Barcelona ក៏ដូចជាកីឡាករផ្ទាល់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ អាចនឹងត្រូវដកចេញពីក្រុមរបស់លោក Hansi Flick ។

Ferran Torres បានផ្ទេរពីក្លិប Manchester City មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ ២០២២ ដោយនារដូវកាលនេះ រូបគេបានជួយក្រុមឲ្យឈ្នះពានទាំងបី Supercopa de Espana, Copa del Rey និង La Liga និងបានស៊ុតបញ្ចូលទី ដល់ទៅ១៩គ្រាប់ និងបញ្ចូលបាល់បាន៧គ្រាប់ ដែលអាចរាប់បានថា គេជាកីឡាករដ៏ឆ្នើមម្នាក់នៅក្នុងក្រុម ដូច្នេះហើយទើប Barcelona មិនចង់លែងដៃពីរូបគេនោះឡើយ៕

