កោងសាហាវ! ប្រធានក្រុមហ្វីលីពីនលើកបាល់ជ្រុងបញ្ចូលទីបានយ៉ាងអស្ចារ្យ ជួយក្រុមម្ចាស់ផ្ទះបំបាក់ក្រុមជម្រើសជាតិម៉ាឡេស៊ីយក៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/d3/d3f30bec8fd0451c714924fe4062aa4e0fbfe480.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមម្ចាស់ផ្ទះជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំ បានដណ្ដើមបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់ បន្ទាប់ពីយកឈ្នះទៅលើក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ ១ទល់នឹង០​ ក្នុងការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ វិញ្ញាសាបាល់ទាត់បុរស ប្រចាំពូល A កាលពីថ្ងៃសុក្រម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះហាក់មានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ​ ដោយស៊ុតបាន១១ជើង ចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៤ជើង ចំគោលដៅ១ដង។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

១គ្រាប់យក៣ពិន្ទុរបស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយប្រធានក្រុមហ្វីលីពីនកីឡាករ Stephan Schröck នៅនាទីទី៧២។ដូច្នេះក្រោយបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះហ្វីលីពីនបានបំបាក់ក្រុមភ្ញៀវម៉ាឡេស៊ីក្នុងលទ្ធផល១ទល់នឹង០។

ប្រធានក្រុមហ្វីលីពីនកីឡាករ Stephan Schröck
ប្រធានក្រុមហ្វីលីពីនកីឡាករ Stephan Schröck

តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុមម្ចាស់ផ្ទះឡើងមកឈរលេខ៣ជាបណ្ដោះអាសន្នក្នុងពូល A ដោយមាន៤ ពិន្ទុក្នុងដៃ ក្នុងចំណោ៣ប្រកួត កន្លងទៅ ចំណែកឯក្រុមគោព្រៃកម្ពុជាធ្លាក់មកឈរលេខ២ ក្រោយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានប្រកួតឈ្នះក្រុមទីម័រខាងកើត ៣ទល់នឹង១ កាលពីម្សិលមិញនេះ ដណ្ដើមបាន៣ពិន្ទុឡើងឈរលេខ១ មាន៧ពិន្ទុសរុប៕

តារាងពិន្ទុក្នុងពូល A (រូបភាព FFC)
តារាងពិន្ទុក្នុងពូល A (រូបភាព FFC)

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T