មីយ៉ាន់ម៉ា៖ ការប្រកួតប្រដាល់ Lethwei របស់ស្ថាប័ន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រកន្លងទៅ កីឡាករកម្ពុជា អេលីត ភក្ដី បានយកឈ្នះម្ចាស់ផ្ទះ Shukline Min ដោយពិន្ទុ ក្រោយសម្រុកគ្នាយ៉ាងជក់ចិត្តពេញ ៥ទឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ Light Welterweight (៦០-៦៣,៥គីឡូក្រាម)។ គ្រាន់តែចូលទឹកទី១ភ្លាម សិស្សគុនមកពីក្លិបឆ្មារសសែនសុខ បានប្រើរន្ទះជើងទាត់ចូលកញ្ជឹងក ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ទៅលើម្ចាសផ្ទះមីយ៉ាន់ម៉ានៅដើមទឹកតែម្ដង។ យ៉ាងណា ភក្ដី មិនអាចផ្ដួលឲ្យកីឡាករមីយ៉ានម៉ា សន្លប់នៅទឹកណាមួយបានទេ ដោយបានឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងរបស់កូនសិស្សលោកគ្រូ សន អេលីត ហើយដែលបានចេញទៅធ្វើការប្រកួតនៅក្រៅប្រទេស៕
ចង់ឃើញថា ការប្រកួតក្រៅស្រុកលើកទីមួយរបស់ ភក្ដី ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖