ល្អមើលសាហាវ បុកមួយទំហឹងហ្មង!! ម៉ឺន សុភា ប្ដូរគ្នាទៅវិញទៅមកជាមួយថៃ កក្រើកសង្វៀន (មានវីដេអូ)

//s6.kh1.co/5f/5f96d85f98e6d573112a4b10d0b0ad08c7f9560e.jpg
កីទ្បា

 ២១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃសុក្រ ម្សិលមិញ កូនសិស្សរបស់លោកគ្រូ ធន់ សុភា មកពីក្លិបក្រសួងការពារជាតិ កីឡាករ ម៉ឺន សុភា បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីខេត្តបុរីរាំ ប្រទេសថៃ យ៉តឌីសែល ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ម៉ឺន សុភា និងកីឡាករថៃ យ៉តឌីសែល បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមទាត់ ជង្គង់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។

យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ម៉ឺន សុភា ចាញ់ យ៉តឌីសែល ដោយពិន្ទុ៕

ចង់ឃើញថា ការប្រកួតនោះល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T