កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះRonaldo បានប្រាប់ទៅPiers Morgan ដែលជាមិត្តស្រីរបស់ខ្លួន ក្នុងកម្មវិធីពិសេសថ្មីមួយរបស់ITV ដែលមានឈ្មោះថា “Cristiano Ronaldo Meets Piers Morgan” ថារូបគេគឺមានគម្រោងរៀបការ ជាមួយមិត្តស្រីវ័យ២៥ឆ្នាំ របស់ខ្លួនក្នុងថ្ងៃមួយខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងពេលនោះRonaldo បានរៀបរាប់ថា៖
គួរបញ្ជាក់ផងដែរថាGeorgina បានធ្វើការណាត់ជួបដំបូងជាមួយ Cristiano Ronaldo តាំងពីឆ្នាំ២០១៦ ហើយពេលនេះ ពួកគេក៏មានកូនស្រីជាមួយគ្នាម្នាក់ មានឈ្មោះថាAlana ផងដែរ។ ហើយទំនាក់ទំនងរបស់ពួកគេទាំងពីរ គឺចាប់ផ្តើមពីការឃើញ ភ្លាមស្រលាញ់ភ្លែត។
Georgina បាននិយាយថា ពួកគេបានជួបគ្នាដំបូងនៅ ក្នុងហាងGucci ដែលជាកន្លែងដែលនាងធ្វើការ ជាជំនួយការផ្នែកលក់នៅទីនោះ។ ហើយនៅថ្ងៃបន្ទាប់ពួកគេ ក៏បានជួបគ្នាម្តងទៀត នៅក្នុងកម្មវិធីម៉ូតមួយ ផ្សេងទៀតផងដែរ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ចាប់ផ្តើមមាន ទំនាក់ទំនងជាមួយគ្នាតែម្តង។ Georgina ធ្លាប់បាននិយាយថា សម្រាប់ការដែលមានទំនាក់ទំនង ជាមួយកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក មួយរូបគឺ ពិតជាមិនមែនជារឿង ដែលងាយស្រួលប៉ុន្មាននោះទេ៕