តើអ្វីដែលនៅពីក្រោយការមិនទាន់ចាញ់ ១០ប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា? (មានវីដេអូ)

//s6.kh1.co/57/574f9af3d045aa4b5042dbda9297d9ec5e49de23.jpg
កីទ្បា

 ១៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កម្ពុជា៖ បច្ចុប្បន្នវិស័យប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណបន្សល់ទុកពីដូនតាយើងមក កំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូនគ្រប់ស្រទាប់វណ្ណៈ មិនថាប្រុស ឬស្រី ក្មេងចាស់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតសព្វថ្ងៃ សង្វៀនក្នុងស្រុកតាមបណ្ដាញស្ថានីយ៍ទូរទស្សន៍ផ្សេងៗមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលនេះបានជួយជំរុញទីផ្សារដល់កីឡាករឡើងប្រកួត និងបន្តថែរក្សាក្បាច់គុនរបស់យើងក្នុងនាមយើងជាម្ចាស់ក្បាច់គុន។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកីឡាករកម្ពុជា ជាច្រើនរូបធ្លាប់បានចេញទៅវាយនៅក្រៅប្រទេស តាមកម្មវិធីធំៗជាច្រើន ដើម្បីបង្ហាញនូវអត្តសញ្ញាណក្បាច់គុនខ្មែរទៅដល់មនុស្សជាតិទាំងឡាយទូទាំងពិភពលោក។

នាពេលថ្មីៗនេះ បងប្អូនដែលស្រឡាញ់គាំទ្រក៏ដូចជាតាមដានវិស័យកីឡាប្រដាល់គុនខ្មែរ កំពុងមានភាពភ្ញាក់ផ្អើលខ្លាំង ទៅលើ កីឡាករប៉ោ ភារឹទ្ធ (យ៉េន ឌីណា) ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ១០ប្រកួតមកនេះ ពោលគឺតាំងពីគេរៀបអាពាពិពាហ៍រួចមក មិនថាប្រកួតក្នុងស្រុក និងក្រៅស្រុក។

កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) និងភរិយា
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) និងភរិយា

ថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តទៅស្គាល់ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) និងទម្លាយនូវហេតុផល អ្វីដែលនៅពីក្រោយការដែលមិនទាន់ចាញ់ ១០ប្រកួត របស់កីឡាករប្រដាល់រូបនេះ?   

កីឡាករ ប៉ោ ភារឹទ្ធ ដែលអ្នកតាមដានប្រដាល់ភាគច្រើនស្គាល់ថា យ៉េន ឌីណា មានកំណើតកើតជានៅខេត្តកោះកុង និងបានចូលហាត់ប្រដាល់អស់រយៈពេល ១០ឆ្នាំហើយ ដោយសារតែហេតុផលនៃការស្រឡាញ់ និងចង់បន្តថែរក្សាគុនខ្មែរ។ ចំពោះការមិនដែលចាញ់ ១០ប្រកួតនេះផងដែរ ប៉ោ ភារឹទ្ធ បានឲ្យដឹងថា ដោយសារតែការខិតខំហ្វឹកហាត់ខ្លាំង និងមានការលើកទឹកចិត្តពីសំណាក់គ្រូបង្វឹក និងជាពិសេសនោះគឺការលើកទឹកចិត្តពីភរិយា ដោយតែងតែដាស់តឿន និងក្រែងរឮកឲ្យរូបគេខិតខំព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំង។

កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
ឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
ឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
ភរិយារបស់ យ៉េន ឌីណា មកមើលស្វាមី ហ្វឹកហាត់
ភរិយារបស់ យ៉េន ឌីណា មកមើលស្វាមី ហ្វឹកហាត់
ភរិយារបស់កីឡាករ យ៉េន ឌីណា
ភរិយារបស់កីឡាករ យ៉េន ឌីណា

ងាកមកមើលលោកគ្រូ អេ ភូថង ដែលជាគ្រូបង្ហាត់ផ្ទាល់របស់កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) និងជាអតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាអំឡុងទសវត្សន៍ឆ្នាំ២០០០ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្តដែលកូនសិស្សរបស់ខ្លួន ខិតខំហ្វឹកហាត់បានល្អ ដោយមិនទាន់ស្គាល់ពាក្យថាបរាជ័យនោះទេ ក្នុងការប្រកួត ១០លើកចុងក្រោយមកនេះ។ លោកគ្រូក៏ជឿជាក់ថា យ៉េន ឌីណា អាចនឹងមានឈ្មោះសម្រាប់ការចេញទៅវាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសហ្វីលីពីន នៅចុងឆ្នាំនេះ ក្រោយពីជម្រើសជាតិគុនខ្មែរទម្ងន់ ៦៣,៥គីឡូក្រាម ឃុន ឌីម៉ា កំពុងមានបញ្ហារបួស ដោយត្រូវការពេលវេលាយូរក្នុងការព្យាបាល។

លោកគ្រូ អេ ភូថង
លោកគ្រូ អេ ភូថង

ជាចុងក្រោយទាំងកីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) និងលោកគ្រូ អេ ភូថង បានសម្ដែងនូវការអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រពួកគាត់កន្លងមក និងបានប្ដេជ្ញាខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមការប្រកួតផ្សេងៗ៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖ 

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T