ភ្នំពេញ៖ នៅថ្ងៃនេះគេហទំព័រសុខភាពដ៏ល្បីល្បាញ និងធំជាងគេ «Hello គ្រូពេទ្យ» ពិតជាមានសេចក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើកិច្ចសហការចុះផ្សាយអត្ថបទសុខភាពល្អៗជាមួយនឹងវេបសាយ «ខ្មែរឡូត» ដែលជាវេបសាយដ៏ធំមួយនៅក្នុងស្រុក និងឈានមុខគេផងដែរ។

ក្នុងនាមជាដៃគូសហការដ៏ជិតស្និទ្ធជាមួយគ្នាជួបជាមួយលោក ជីព ចិត្ត ដែលជានិពន្ធនាយករបស់គេហទំព័រល្បីល្បាញ «Hello គ្រូពេទ្យ» លោកបានថ្លែងមកកាន់ «ខ្មែរឡូត» ដោយទឹកមុខញញឹមប្រិមប្រិយយ៉ាងដូច្នេះថា៖ 

«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានក្លាយទៅជាដៃគូសហការជាមួយខ្មែរឡូត ដែលជាវេបសាយធំមួយ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ហើយរឹតតែរីករាយជាងនេះ ដែលវេបសាយខ្មែរឡូតបានផ្តល់តម្លៃយ៉ាងខ្លាំងទៅលើការមើលថែសុខភាពទូទៅរបស់អ្នកអានគ្រប់រូប ដោយចុះផ្សាយអត្ថបទសុខភាព ក៏ដូចជាបច្ចេសទេសពេទ្យដែលមិនចម្លងពីគេ។ ពោលគឺរាល់អត្ថបទសុខភាពរបស់ «Hello គ្រូពេទ្យ» សុទ្ធតែកើតចេញពិតៗមកពីការស្រាវជ្រាវរបស់ក្រុមគ្រួពេទ្យ ដុកទ័រ និងឱសថការីពូកែល្បីៗ ដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់ក្នុងវិស័យសុខាភិបាលផងដែរ»។

បន្ថែមពីលើនេះដែរ អ្នកគ្រប់គ្រងទូទៅរបស់ «ខ្មែរឡូត» ផ្ទាល់ក៏បានសម្តែងនូវភាពសប្បាយរីករាយក្រៃលែង ដែលបានរួមសហការក្នុងការចុះផ្សាយបន្តជាមួយនឹងគេហទំព័រ «Hello គ្រូពេទ្យ» ដើម្បីពាំនាំនូវអត្ថបទសុខភាពល្អៗជាច្រើនមកចុះផ្សាយបម្រើជូនប្រិយមិត្តអ្នកអានរបស់ខ្លួន ដែលកំពុងតាមដាននៅលើផេកហ្វេសប៊ុករបស់យើងចំនួនជាង ៥ លាននាក់ នាពេលបច្ចុប្បន្ននេះ។

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ស្ថាប័នទាំងពីរ ក៏មានជំនឿយ៉ាងមុតមាំថា តាមរយៈការចុះផ្សាយអត្ថបទរបស់ខ្លួន នឹងធ្វើឱ្យប្រជាជនទូទៅកាន់តែជ្រាបច្បាស់អំពីបញ្ហាសុខភាព និងយល់ដឹងពីវីធីថែរក្សាសុខភាព ដ៏ត្រឹមត្រូវពីការណែនាំរបស់ក្រុមគ្រូពេទ្រនៅប្រទេសកម្ពុជាយើង ដែលមានជំនាញដ៏ជាក់លាក់ និងពិតប្រាកដក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ៕ 

លោក ជីព ចិត្ត និងអ្នកគ្រប់គ្រងទូទៅ «ខ្មែរឡូត»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]