កូរ៉េខាងត្បូង៖ លោកSuho ជាមេក្រុមរបស់ក្រុមចម្រៀងកូរ៉េល្បីឈ្មោះEXO ដែលក្រុមនេះទទួលបាន ការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស។

ជាក់ស្តែងថ្មីៗនេះលោកSuho បានថតម៉ូដឲ្យទស្សនាវដ្តី«Singles» ព្រមទាំងផ្តល់បទសម្ភាសន៍ និងនិយាយពី ក្តីស្រលាញ់ដែលខ្លួនមានចំពោះក្រុម និងសមាជិកទាំងអស់យ៉ាងដូច្នោះថា៖

« ខ្ញុំស្ទើរតែមិនចង់ជឿ ពេលវេលាពិតជាដើរលឿនណាស់ រាល់ថ្ងៃសមាជិកនៅក្នុងក្រុមគ្រប់គ្នារវល់ខ្លាំងណាស់ ប៉ុន្តែពួកយើងនៅតែជិតស្និទ្ធនឹងគ្នាដូចដើម។ ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចនៅជាមួយគ្នាបែបនេះរហូត និងបង្ហាញពីការសម្តែងល្អៗរបស់ក្រុម EXO ជាមួយគ្នាបែបនេះរហូត»។

គូរបញ្ជាក់ផងដែរថា ក្រៅពីលោកជាសមាជិកមួយរូបក្នុងក្រុមEXO Suhoក៏មានការងារជាច្រើនទៀតនៅក្នុងវិស័យសិល្បៈដូចជា សម្តែងរឿងភាគ សម្តែងភាពយន្ត និងវីដេអូចម្រៀងជាដើម។ ទាក់ទងនឹងការសម្តែងSuhoបាននិយាយថា៖

«ការសម្តែងជាអ្វីដែលល្អព្រោះវាធ្វើឲ្យខ្ញុំបានដឹងពីការប្រើប្រាស់ជីវិតរបស់មនុស្សផ្សេងៗគ្នា រាល់ពេលសម្តែង ខ្ញុំតែងតែព្យាយាមឲ្យអស់ពីសម្ថភាព»។

បើយោងតាមការបកស្រាយខាងលើ មិនចម្លែកនោះទេដែលលោកSuho ទទួលបានការស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ពីអ្នកគាំទ្រ ព្រោះតែជាលោក មនុស្សដែលស្រលាញ់ក្រុម៕

លោកSuho
លោកSuho
លោកSuho
លោកSuho
លោកSuho
លោកSuho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]