ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា សុខ សីឡាលីន ជាក់ជាមិនខានតាមរយៈ ទេពកោសល្យបកស្រាយចម្រៀងរបស់ខ្លួន ទទួលបានការពេញនិយមខ្លាំងមែនទែន ពីបណ្ដាសំណាក់មិត្តៗយុវវ័យ ក្នុងពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះដែរ ស្ទើរតែគ្រប់បទចម្រៀងទាំងអស់របស់ កញ្ញា សុខ សីឡាលីន ដែលជាតារាចម្រៀងស្រីក្នុងផលិតកម្ម រស្មីហង្សមាស រូបនេះ សុទ្ធតែទទួលបានគាំទ្រ ខ្លាំងទាំងអស់ ពីបណ្ដាហ្វេនៗរបស់ខ្លួន។

ជាក់ស្ដែង នៅមុននេះបន្តិច បទចម្រៀងថ្មីរបស់ កញ្ញា សុខ សីឡាលីន ដែលមានចំណងជើងថា៖«You Are Looking Hot » ដែលជាបទចម្រៀងថ្មី ប្លែកតែម្ដង ធ្វើឲ្យបណ្ដាហ្វេន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយបទចម្រៀងមួយនេះ។

ក្នុងនោះផងដែរ អ្វីដែលទទួលបានចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ សកម្មភាពនៅក្នុងបទចម្រៀងថ្មីមួយនេះ ប្លែកទាំងការថត និង ការតុបតែខ្លួន របស់ កញ្ញា សុខ សីឡាលីន ដែលធ្វើឲ្យទស្សនិកជន ទស្សនារួច អាចឈាមច្រមុះបាន៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
បទថ្មីរបស់ សុខ សីឡាលីន
បទថ្មីរបស់ សុខ សីឡាលីន
បទថ្មីរបស់ សុខ សីឡាលីន
បទថ្មីរបស់ សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន