ភ្នំពេញ៖ ម៉ែជាព្រះរស់ និងជាអ្នកបង្កើតយើង ហើយលោកជាអ្នកមានគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន ទោះសមុទ្រជាទឹកខ្មៅ និងផ្ទៃមេឃជាផ្ទាំងក្រដាសក៏មិនអាចសរសេររ៉ាយរ៉ាប់ពីមហាព្រះគុណរបស់លោកបានដែរ។ 

វីដេអូខ្លី ដែលបង្ហាញពីការតស៊ូរបស់ក្មេងស្រីម្នាក់ ដើម្បីតបស្នងសងគុណដល់ម្តាយ បានឆ្លុះបញ្ជាំងពីតថភាពនៅក្នុងសង្គម ជាពិសេសការចាកឆ្ងាយពីផ្ទះដើម្បីស្វែងរកនូវជីវិតឲ្យបានប្រសើរជាងមុន និងការបង្ខំចិត្តចាកឆ្ងាយពីស្រុកកំណើត និងមនុស្សជាទីស្រលាញ់។ 

ស្ទើទប់ទឹកភ្នែកមិនបានពេលមើលវីដេអូខ្លីនេះ ជាពិសេសវាបានអប់រំឲ្យកូនៗចេះតបស្នងសងគុណដល់អ្នកមានគុណ និងខិតខំតស៊ូរៀនសូត្រ។ ក្នុងវីដេអូខ្លីក្រោមចំណងជើង “ឆ្ងាយផ្ទះ” បានរៀបរាប់ពីជីវិតម្តាយ និងកូនស្រីដែលរស់នៅក្នុងជីវភាពលំបាកលំបិន។ ដោយឃើញម្តាយពិបាកពេក កូនស្រីចង់ឈប់រៀន ហើយទៅធ្វើការរោងចក្រ បន្ទាប់ពីកូនស្រីសួរសុំម្តាយ ម្តាយបានឆ្លើយតបវិញថា៖ “ម៉ែមិនចង់ឲ្យកូនឯងធ្វើជាចង្កៀងទេ តែចង់ឲ្យកូនធ្វើជាព្រះចន្ទ ដែលអាចបំភ្លឺលោកបាន”។ ពាក្យសម្តីនេះបានដាស់តឿនឲ្យកូនៗគ្រប់រូបខិតខំរៀនសូត្រ ដើម្បីទទួលបាននូវអនាគតភ្លឺស្វាង ជាជាងបោះបង់ការសិក្សាព្រោះថា វិជ្ជាជាទ្រព្យតែមួយគត់ដែលអាចជួយជីវិតរបស់យើងឲ្យបានល្អប្រសើរ៕

ទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

វីដេអូខ្លីក្រោមចំណងជើង “ឆ្ងាយផ្ទះ”
ផ្ទះមេគង្គ
ផ្ទះមេគង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]