ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលក៏ដូចជាសោកស្តាយយ៉ាងខ្លាំង ក្រោយបានទទួលដំណឹងដ៏សោកសៅបំផុត បងស្រីជាទីស្រលាញ់របស់ អ្នកដឹកនាំរឿងប្រចាំផលិតកម្មហង្សមាស លោកជួន សុវណ្ណវាសនា បានទទួលមរណភាព ទាំងកូននៅក្នុងផ្ទៃ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាគ្រួសារនៃសព ពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រឹមរយៈពេលដ៏ខ្លីបែបនេះ។ ក៏ប៉ុន្តែការស្លាប់របស់បងស្រីរបស់លោក មិនទាន់មានអ្នកណាបានបញ្ជាក់ច្បាស់ថា មកពីមូលហេតុអ្វីពិតប្រាកដនៅឡើយនោះទេ។

ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការរៀបរាប់ពីអត្ថចរិតរបស់បងស្រី របស់ខ្លួនយ៉ាងដូច្នោះថា៖

សាររបស់លោកជួន សុវណ្ណវាសនា

ជាមួយនឹងសារដ៏ក្រៀមក្រំ ក៏ដូចជារូបភាពពោរពេញដោយភាពសោកស្តាយមិនអាចបំភ្លេចបាននេះ ក៏បានធ្វើឲ្យអ្នកស្គាល់លោក បាននាំគ្នាចូលរួមសោកស្តាយ និងរំលែកទុក្ខ ទៅកាន់គ្រួសារលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

លោកជួន សុវណ្ណវាសនា
លោកជួន សុវណ្ណវាសនា
បងស្រីរបស់ជួន សុវណ្ណវាសនា ដែលបានស្លាប់
បងស្រីរបស់ជួន សុវណ្ណវាសនា ដែលបានស្លាប់
បងស្រីរបស់ជួន សុវណ្ណវាសនា ដែលបានស្លាប់
បងស្រីរបស់ជួន សុវណ្ណវាសនា ដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]