បរទេស៖ គ្មានអ្នកណាដែលថា មិនស្គាល់ តារាបង្ហាញម៉ូត លំដាប់ពិភពលោកនាង Kendall Jenner ដែលជាតារាម្នាក់ តែងតែមានមុខនៅក្នុងកម្មវិធី ឬព្រឹត្តិការណ៍ធំៗជានិច្ច។ ជាពិសេស រូបនាង ក៏អាចរកប្រាក់ចំណូល បានរាប់លានដុល្លារ គ្រាន់តែការដើរម៉ូតរបស់នាងម្តងៗ។

បើទោះបីជា តារាស្រីរូបនេះ មានសមត្ថភាពក្នុងការរកប្រាក់ចំណូលបានច្រើន ថែមទាំងរូបសម្រស់ស្រស់ស្អាតស្រស់សោភាក៏ដោយ ក៏រូបនាង បែរជាមានកូនចិត្តតូចមួយ ដែលគិតថាខ្លួនអន់ខ្លាំងណាស់ បើប្រៀបធៀបនឹងបងប្អូនរបស់នាង។

ក្នុងនោះ Kendall Jenner ក៏បាននិយាយប្រាប់សារព័ត៌មានបរទេសមួយថា «បើទោះបីជា គ្រប់គ្នាមើលមកថា ខ្ញុំអស្ចារ្យ ដែលមានរាងខ្ពស់ ស្រឡូនក៏ដោយ តែសម្រាប់រូបខ្ញុំ គិតថាខ្លួនឯង អន់ណាស់ បើសម្លឹងទៅមើលបងប្អូនខ្ញុំ ដែលមានរាងគួរជាទីបេតី គួរឲ្យច្រណែន ជាពិសេស ពួកគេមានដើមទ្រូងទ្រលុកទ្រលន់ទៀតផង។ នៅពេលដែលខ្ញុំសម្លឹងមើលទៅរកពួកគេម្តងៗ ខ្ញុំឆ្ងល់ខ្លួនឯង ហេតុអ្វី ខ្ញុំមិនគួរឲ្យស្រលាញ់ ដូចជាពួកគេ សោះអញ្ចឹង»។ 

យ៉ាងណាមិញ នេះជាអារម្មណ៍ពិតរបស់ លំដាប់តារា ដូចជាKendall ដែលស្ទើរមិននឹកស្មានដល់ថា នាងបែរជាមានចិត្ត គិតថាខ្លួនឯងអន់ទៅវិញ បើប្រៀបធៀបជាមួយបងប្អូននាង។ ហើយនាងក៏មិនដែលបង្ហាញអារម្មណ៍នេះ ឲ្យគ្រប់គ្នាបានដឹងនោះដែរ ព្រោះនៅខាងក្រៅ នាងចូលចិត្តយកការងារ មកបាំងមុខ និងព្យាយាមធ្វើយ៉ាងណា ឲ្យការងារដើរម៉ូតរបស់នាង កាន់តែជោគជ័យ៕

Kendall Jenner
Kendall Jenner
Kendall Jenner
បងប្អូនរបស់នាង
បងប្អូនរបស់នាង
បងប្អូនរបស់នាង
ប្អូនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]