បាត់ដំបង៖ បន្ទាប់ពីកម្មវិធីសង្ក្រាន្តបាត់ដំបង បានបញ្ចប់ដោយភាពជោគជ័យលើសពីការរំពឹងទុក តែបាត់ដំបងថែមទាំងបានក្លាយទៅជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ មានចំនួនអ្នកទេសចរមកកម្សាន្តនៅថ្ងៃចូលឆ្នាំច្រើន ជាងលើសបណ្តាខេត្តដទៃទៀតផង។

ជាក់ស្តែង ការដែលមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលរួមអបអរកម្មវិធី « សង្ក្រាន្តបាត់ដំបង » យ៉ាងកក្រើកបែបនេះ មូលហេតុក្រៅពីបាត់ដំបងជាខេត្តដែលសម្បូរទៅដោយសំណង់ប្រវត្តិសាស្រ្ត និងកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងហើយ ក៏ត្រូវបានគេដឹងថាអាស្រ័យដោយកត្តាធំៗចំនួន ៣ដូចជា៖

១. ប្រមូលផ្តុំកន្លែងកម្សាន្តសប្បាយច្រើនទម្រង់ទាំងបុរាណ សម័យ ល្បែងប្រជាប្រិយ រាំលេងកម្សាន្ត កីឡាគុនខ្មែរ រួមទាំងការតាំងពិព៍ណ៌ផលិតផលក្នុងស្រុកដ៏ធំជាងគេ

សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង

២. លេងបាញ់ទឹក និងពពុះសាប៊ូអមជាមួយនឹងចង្វាក់ EDM ដោយឌីជេល្បីៗ នៅតំបន់ត្រជាក់ចិត្ត។

សង្ក្រាន្តបាត់ដំបងសង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង

៣. ពលរដ្ឋមកលេងកម្សាន្ត មានការយោគយល់អធ្យាស្រ័យគ្នា បូករួមានទាំងសន្តិសុខសុវត្ថិភាពល្អដោយមានក្រុមការងារទាំងអស់ទាំង សហភាពសងព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងសមត្ថកិច្ចសាលាខេត្ត នៅប្រចាំការចាំឃ្លាំមើលជានិច្ច។

៤. ទីក្រុង ​និងកន្លែងកម្មវិធី ​« សង្ក្រាន្តបាត់ដំបង» រៀបចំបានស្អាត មានសណ្តាប់ធ្នាប់  ជាពិសេសគឺអនាម័យល្អតែម្តង។ 

សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តបាត់ដំបង

៥. ជាពិសេសនោះ មានការប្រគំតន្ត្រីខ្នាតធំរៀបចំដោយស្រាបៀរ GANZBERG ចូលរួមដោយតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួង ថែមទាំងផ្សាយផ្ទាល់ទៅដល់ ៣ស្ថានីយ៍ទូរទស្សន៍ធំៗ។

ការប្រគំតន្ត្រី សង្ក្រាន្តបាត់ដំបង​ ​Uber Concert
ការប្រគំតន្ត្រី សង្ក្រាន្តបាត់ដំបង​ ​Uber Concert

តាមរយៈប៉ុន្មានចំណុចនេះហើយ បានជាមានប្រជាជនពីគ្រប់ទិសទី ទាំងខ្មែរ និងបរទេសបុកសម្រុកមកលេងខេត្តបាត់ដំបងក្នុងឱកាសថ្ងៃចូលឆ្នាំលើសពីខេត្តដទៃៗបែបនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]