ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងលោក Sunny Suwanmethanont បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែសមត្ថភាពនៃការសម្តែង ពូកែលេងសើចបែបក្រមិចក្រមើមរបស់លោក នៅក្នុងខ្សែភាពយន្តរឿង «បងប្រុសកំពូលកូរ» ។ 

ងាកមកមើលពីជីវិតបច្ចុប្បន្ននេះវិញ តារាសម្តែង Sunny ក៏នៅទំនេរមិនទាន់មានម្ចាស់បេះដូងនៅឡើយ ទោះបីជាអាយុកាន់តែជ្រេទៅមុខហើយយ៉ាងណាក្តី។ 

ជាក់ស្តែង សព្វថ្ងៃតារាប្រុសរូបនេះ មានអាយុ ៣៧ ឆ្នាំហើយ ប៉ុន្តែគេឃើញលោកបែរជាកាន់តែមានសម្រស់ស្រស់សង្ហាខ្លាំងជាងមុនទៅវិញ ព្រមទាំងកាន់តែមានប្រជាប្រិយខ្លាំងលើសមុនទៅទៀត ប្រៀបដូចជាពាក្យចាស់តែងពោលថា ខ្ញីកាន់តែចាស់គឺកាន់តែហឹរពិតមែន។

ភាគច្រើននៃអ្នកគាំទ្ររបស់តារាសម្តែង Sunny ក៏កាន់តែស្រលាញ់ពេញចិត្តរូបលោកខ្លាំងឡើង ព្រោះតែលោកគឺជាតារាប្រុសមួយដួង ដែលមិនវាយឫកឆ្មើងឆ្មៃ ហើយថែមទាំងពូកែលេងសើចបែបកំប្លុកកំប្លែង ជាពិសេសគឺចូលចិត្តប្រើជីវិតរស់នៅបែបសាមញ្ញៗ ធម្មតាបំផុតគួរឱ្យស្រលាញ់ខ្លាំងណាស់៕

តោះមកទស្សនារូបភាពរបស់តារាសម្តែង Sunny ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny
Sunny

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]