ភ្នំពេញ: ថ្មីៗនេះ តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ និង លោក VJ សុភា បានចុះអេតាស៊ីវិល ជាមួយគ្នា ដោយគ្រោងនឹងរៀបការ ឆាប់ៗនេះផងដែរ។ លើសពីនេះ គេសង្កេតឃើញថា ស្នេហាអ្នកទាំងពីរមាន ភាពផ្អែមល្ហែម យ៉ាងស្អិតរមួត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពុំមានឧបសគ្គអ្វីឡើយ។

អ្វីដែលពិសេស ការរកស៊ីរបស់ ណូម័រ និង VJ សុភា ហាក់បីដូចជា ទទួលបានភាពជោគជ័យជាខ្លាំង។ តាមរយៈ គណនីហ្វេសប៊ុក របស់ ណូម័រ បានបង្ហោះរូបភាព ផ្ទះថ្មីមួយ ដែលពួកគេ បានទិញ សម្រាប់ចំណងដៃ ពេលបង្កើតគ្រួសារថ្មី នៅពេលខាងមុខ នេះផ្ទាល់តែម្ដង។

គួរបញ្ចាក់ផងដែរថា នេះគឺជា ចំណងដៃដំបូង ដែលអ្នកទាំងពីរបានទិញរួមគ្នា ស្របពេលដែល ណូម័រ មានផ្ទះមួយផ្សេងទៀត ដែលកំពុងដាក់ជួល សម្រាប់យកប្រាក់កម្រៃ ប្រចាំខែទៀតផង៕ 

អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ
ណូម័រ និង VJ សុភា
អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ
ណូម័រ និង VJ សុភា
VJ សុភា
ណូម័រ និង VJ សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]