ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះឃើញថា តារាវ័យក្មេងដែលមានជាប់សែស្រឡាយរាជវង្ស អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា កំពុងតែទទូលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន។

នាពេលនេះដែលតារាវ័យក្មេងរូបនេះ ក៏តែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើន ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ក្រោយបានឃើញពីទេពកោសល្យដ៏ល្អរបស់ទ្រង់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះអង្គមាស់ក្សត្រីតូចក៏បានយាង ឡើងកម្មវិធីសង្ក្រាន្តនៅក្នុងសាលារៀនមួយ ដែលធ្វើឡើងយ៉ាងអធិកអធម មានមនុស្សជាច្រើនបានចូលរួមទស្សនា។

ដោយក្នុងនោះព្រះអង្គម្ចាស់ក្សត្រី បានធ្វើការច្រៀងនៅក្នុងបទប្រពៃណីខ្មែរ «កន្រ្ទឹមខែចេត្រ» ដែលបានបង្ហាញសម្លេងយ៉ាងពីរោះគួរឲ្យសរសើរ អមជាមួយនឹងកាយវិការមុខមាត់យ៉ាងគួរឲ្យក្នាញ់ផងដែរ។

តាមរយៈសកម្មភាពវីដេអូ ការច្រៀងមួយនេះរបស់ទ្រង់ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ស៊ែរតៗគ្នារាប់ពាន់ដង ដែលអ្នកអង្គម្ចាស់ក្សត្រីនៅក្មេងប៉ុណ្ណឹងសោះ តែមានដុងសិល្បៈល្អគួរឲ្យសរសើរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលឡើងច្រៀង
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលឡើងច្រៀង
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលឡើងច្រៀង
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]