កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រវិស័យKPOP នោះប្រាកដជាស្គាល់ច្បាស់ជាមួយក្រុមចម្រៀងនារី ITZY ដែលមានសមាជិក៥នាក់ និងមានភាពល្បីល្បាញគួរឲ្យកត់សម្គាល់ បើទោះបីជាពួកគេ ជាក្រុមចម្រៀងថ្មីក៏ពិតមែន។

គួររំលឹកផងដែរថាក្រុមចម្រៀង ITZY បានចេញចម្រៀងDebutរបស់ខ្លួនដែលមានចំណងជើងថា «DALLA DALLA» កាលពីថ្ងៃថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកនេះ។ ក្រោយពីចម្រៀងមួយបទនេះចេញ ITZY ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងសមត្ថភាព និងរូបសម្រស់ជាមួយការតុបតែងខ្លួន Cute Cuteរបស់ពួកគេ។

ជាក់ស្តែងថ្មីៗនេះ សមាជិកទាំងអស់របស់ ITZY បានថតម៉ូដឲ្យទស្សនាវដ្តី«Elle»។ ជាមួយគ្នានោះផងដែរធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នាពីរូបសម្រស់ដ៏ស្រស់ស្អាត និងប្លែកភ្នែករបស់ពួកគេ។ ដោយពួកគេទាំង៥នាក់មានតុបតែងមុខបែបធម្មជាតិស្រាលៗ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់៕

ចង់ដឹងកាន់តែច្បាស់ តោះ!ទៅទស្សនារូបភាពទាំងអស់គ្នា៖

ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY
ក្រុមចម្រៀង ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]