បរទេស៖ ពានរង្វាន់ UEFA Champions League បានរកឃើញក្រុមចំនួន ៤ ដែលត្រូវឈានទៅកាន់វគ្គបន្តជាផ្លូវការរួមមាន FC Barcelona, AFC Ajax, Tottenham Hotspur និង Liverpool។ ក្រោយពីរកឃើញក្រុមទាំង ៤ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ហើយនោះ ពេលនេះ “ខ្មែរឡូត” សូមធ្វើការបង្ហាញជូនលោកអ្នក អំពីកាលបរិច្ឆេទ និងម៉ោងប្រកួតផ្លូវការ (នៅកម្ពុជា) ជម្រាបជូនអ្នកគាំទ្រក្លិបទាំង៤ និងប្រិយមិត្តទាំងអស់ឱ្យបានជ្រាប។

FC Barcelona
Liverpool

+ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១

- Tottenham Hotspur ប្រកួតជាមួយ Ajax វេលាម៉ោង ០២:០០រំលងអធ្រាត្រ (ឈានចូលថ្ងៃទី១ ខែឧសភា) នៅកីឡដ្ឋាន New White Hart Lane

- Barcelona ប្រកួតជាមួយ Liverpool វេលាម៉ោង ០២:០០រំលងអធ្រាត្រ (ឈានចូលថ្ងៃទី២ ខែឧសភា) នៅកីឡដ្ឋាន Camp Nou

+ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២

- Liverpool ប្រកួតជាមួយ Barcelona វេលាម៉ោង ០២:០០រំលងអធ្រាត្រ (ឈានចូលថ្ងៃទី៨ ខែឧសភា) នៅកីឡដ្ឋាន Anfield

- Ajax ប្រកួតជាមួយ Tottenham Hotspur វេលាម៉ោង ០២:០០រំលងអធ្រាត្រ (ឈានចូលថ្ងៃទី៩ ខែឧសភា) នៅកីឡដ្ឋាន Johan Cruyff Arena 

Tottenham Hotspur
Ajax

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនាថ្ងៃទី២  ខែមិថុនា នៅឯកីឡដ្ឋាន Wanda Metropolitano ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕

កីឡដ្ឋាន Wanda Metropolitano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]