កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧កន្លងមក តារាសម្តែងប្រុសល្បីឈ្មោះរបស់ប្រទេសកូរ៉េលោក Ji Chang-wook បានចួលហ្វឹកហាត់ទាហាន។

ដោយលោកJi Chang-wook បានផ្អាកពីវិស័យសិល្បៈមួយរយៈធំដើម្បីបំពេញតាមតួនាទី មកទល់ពេលនេះ ក៏ជិតដល់ពេលកំណត់ដែលលោកត្រូវបញ្ចប់ការហ្វឹកហាត់ដែរ។ នៅថ្ងៃទី២៧ ខែមេសាខាងមុខនេះលោកនឹងមានអាចត្រលប់មកបំពេញការងារបានដូចដើមវិញហើយ។

កាន់តែពិសេសជាងនេះទៅទៀត ខាងផលិតកម្ម Glorious Entertainment ដែលជាទ្រនំរបស់តារាសម្តែងប្រុសរូបនេះផ្ទាល់បានប្រកាសឲ្យដឹងថា « មានរឿង និងខ្សែភាពយន្តជាច្រើនទាក់ទងមក ហើយពេលនេះ Ji Chang-wook កំពុងតែពិចារណាដូចជារឿង«City of Star»ជាដើម។ ប៉ុន្តែពេលនេះលោកកំពុងតែស្ថិតនៅក្នុងការហ្វឹកហាត់នៅឡើយ ដូច្នោះលោកមិនអាចគិតពីការងារផ្សេងបាននោះទេ»។

ក្រោយពីបានលឺដំណឹងនេះ ហ្វេនៗសប្បាយចិត្តចំពោះការជិតត្រលប់មកវិញរបស់ Ji Chang-wook ហើយពួកគេថែមទាំងសង្ឃឹមថាលោកនឹងទទួលថតរឿងថ្មីឆាប់ៗ សម្រាប់ប៉ះប៉ូវដល់ហ្វេនៗដែលរង់ចាំ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព Ji Chang-wookពេលហាត់ទាហាន
រូបភាព Ji Chang-wook
រូបភាព Ji Chang-wook
រូបភាព Ji Chang-wook
រូបភាព Ji Chang-wook
រូបភាព Ji Chang-wook
រូបភាព Ji Chang-wook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]