បាត់ដំបង៖ វិស័យកុនកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសយុវវ័យផ្ទាល់តែម្តង។ តួយ៉ាងបាត់ដំបង ដែលជាខេត្តបុរាណប្រវតិ្តសាស្រ្តមួយ ពេលនេះហាក់មានសន្ទុះកើនឡើងតាមយុរវ័យនៃការទស្សនាកុននានា ដែលបានចាក់បញ្ចាំងនៅរោងកុនឯកភ្នំផងដែរ។

យោងតាមគណនី Facebook ពីអ្នកវិភាគកុនប្រចាំខេត្តបាត់ដំបង លោក SunEdward បានបង្ហោះជាផ្លូវការពីការរៀបចំនៃកម្មវិធីទស្សនាជួបជុំទស្សនាកុនជាមួយ «ពោតផ្ទុះបាត់ដំបង» ប្រចាំឆ្នាំជាមួយខ្សែភាពយន្តដ៏កក្រើកជុំវិញពិភពលោក «Avengers Endgame» ដែលក្នុងនោះផងដែរ កម្មវិធីទាំងមូលនឹងមានការរៀបចំយ៉ាងពិសេសជាមួយការចាប់ឆ្នោតទទួលបាននូវរង្វាន់ផ្សេងៗក៏ដូចជាអនុស្សាវរីយ៍មួយចំនួនផងដែរ។ ព្រឹត្តិការណ៍នេះក៏ទទួលបានការសហការរៀបចំទីតាំងផ្តាច់មុខ ដោយហាងលក់ភេសជ្ជៈគ្រប់ប្រភេទ TeaTime ខេត្តបាត់ដំបងផ្ទាល់តែម្តងជាមួយការបញ្ចុះតម្លៃគ្រប់ភេសជ្ជៈទាំងអស់សម្រាប់ភ្ញៀវកិត្តិយស VIP ជាសមាជិកពោតផ្ទុះបាត់ដំបង រហូតដល់ ៥០% សម្រាប់ថ្ងៃ Event ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីជួបជុំទស្សនាកុនជាមួយពោតផ្ទុះបាត់ដំបង នឹងធ្វើការប្រារព្ធនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ រយៈពេល ២ ម៉ោងពេញ ចាប់ពីវេលាម៉ោង ១១ ថ្ងៃត្រង់ រហូតដល់ម៉ោង ១ រសៀល នៅហាងលក់ភេសជ្ជៈ TeaTime តែមួយគត់។

បញ្ជាក់៖ ចូលរួមសម្រាប់តែភ្ញៀវកិត្តិយស ដែលទទួលកាតសមាជិកពោតផ្ទុះបាត់ដំបងតែប៉ុណ្ណោះ៕ 

ក្រុមពោតផ្ទុះបាត់ដំបង
ក្រុមពោតផ្ទុះបាត់ដំបង
ក្រុមពោតផ្ទុះបាត់ដំបង
ក្រុមពោតផ្ទុះបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]