ម៉ាឡេស៊ី៖ យោងតាមការផ្សាយផ្ទាល់ចេញពីទីស្នាក់ការរបស់ AFC នៅឯប្រទេសម៉ាឡេស៊ី កាលពីព្រឹកមិញនេះ បានបង្ហាញពីលទ្ធផលនៃការចាប់គូសម្រាប់ការប្រកួតជម្រុះជុំទី១ ទ្វីបអាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅឯប្រទេសកាតា ក៏ដូចជាការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ២០២៣ផងដែរ។ ក្នុងការចាប់ឆ្នោតនេះ កម្ពុជាស្ថិតនៅ POT A ដែលរួមមានក្រុមជម្រើសជាតិម៉ុងហ្គោល, ម៉ាកាវ, ឡាវ, ម៉ាឡេស៊ី និងប៊ូតង់ ខណៈដែល POT B រួមមានក្រុមជម្រើសជាតិប្រុយណេ, ហ្គាំ, ស្រីលង្កា, បង់ក្លាដេស, ទីម័រខាងកើត និងប៉ាគីស្ថាន។

ការចាប់ឆ្នោតចាប់គូនៅការិយាល័យ AFC
ការចាប់ឆ្នោតចាប់គូនៅការិយាល័យ AFC

បើតាមការចាប់គូកាលពីព្រឹកមិញនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន សម្រាប់ការប្រកួតជម្រុះជុំទី១ តំបន់អាស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២។ ក្រៅពីកម្ពុជា លទ្ធផលចាប់ឆ្នោតគូផ្សេងៗទៀតរួមមាន៖ ម៉ុងហ្គោល ប្រកួតជាមួយ ប្រុយណេ, ម៉ាកាវ ប្រកួតជាមួយ ស្រីលង្កា, ឡាវ ប្រកួតជាមួយ បង់ក្លាដេស, ម៉ាឡេស៊ី ប្រកួតជាមួយ ទីម័រខាងកើត និងប៊ូតង់ ប្រកួតជាមួយ ហ្គាំ។

សូមជម្រាបថា ការប្រកួតជម្រុះជុំទី១នេះដែរ នឹងត្រូវប្រកួតថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ សម្រាប់ជើងទី១ និងជើងទី២ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ សម្រាប់ស្វែងរកក្រុមចំនួន ៦ ដែលនឹងត្រូវប៉ះក្រុមចំនួន ៣៤ ដែលកំពុងរង់ចាំរួចជាស្រេចសម្រាប់ជុំទី២ ដែលចាប់ផ្តើមប្រកួតនៅខែកញ្ញា ឆ្នាំ ២០១៩៕ 

លទ្ធផលការចាប់ឆ្នោតជុំទី១
ក្រុមជម្រើសជាតិកម្ពុជា
អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]