ខេត្តព្រៃវែង ៖ អតីតបវកញ្ញាចក្រកម្ពុជា កញ្ញា រឿន ណាត បានគ្រងតំណែងតួអង្គទេវតាឆ្នាំថ្មី ក្នុងពិធីសង្ក្រាន្តនៅក្នុងខេត្តព្រៃវែង ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម និងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ រូបថតរបស់កញ្ញាត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងពាក្យពេចន៍លើកសរសេរមិនដាច់ពីមាត់ជាមួយនឹងរូបរាង និងរូបសម្រស់ដ៏ស្រស់ផូរផង់។
ជាមួយមោនភាពនេះ រឿន ណាត ក៏បានបង្ហោះសារលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងខ្ញុំមានកិត្តិយស និងសូមថ្លែងអំណរគុណដល់បងៗ ស.ស.យ.ក ប្រចាំខេត្តព្រៃវែង បងៗអ្នករៀបចំកម្មវិធីសង្ក្រាន្តនៅខេត្តព្រៃវែង និងអ្នកគ្រូ លោកគ្រូ ក្រសួងវប្បធម៌ ដែលបានជ្រើសរើសរូបនាងជាតួរព្រះនាងទុង្សាទេវី និងបានសំអិតសំអាងកាយដល់រូបនាងខ្ញុំសំរាប់កម្មវិធីដង្ហែរក្បួនសង្ក្រាន្តឆ្នាំនេះ! សូមជូនពរលោកទាំងអស់គ្នាជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងចំរុងចំរើនរហូត។
គួរបញ្ជាក់ថា សង្ក្រាន្តខេត្តព្រៃវែងបានរៀបចំឡើងរយៈពេល៣ថ្ងៃដោយមានកម្មវិធីកម្សាន្តជាច្រើន ក្នុងនោះគេក៏សង្កេតឃើញមានវត្តមានតារាជាច្រើនបានចូលរួមផង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]