កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ មនុស្សបែកគំនិតរកលុយតាមយូធូបជាច្រើន ហើយក្នុងនោះមានអ្នកខ្លះបង្កើតវីដេអូដូចជា លេងហ្គេម, Review ទូរស័ព្ទ គ្រឿងអេឡិចត្រូនិក ឬក៏បង្រៀនមនុស្សឱ្យចេះពីរបៀបធ្វើអ្វីមួយជាដើម។

ដោយឡែក ងាកមកមើលអ្នកលេងយូធូបម្នាក់នេះវិញ បែរជាបែកគំនិតបង្កើតវីដេអូ ដោយការញុំាអាហារទៅវិញ។ ជាក់ស្តែង នៅប្រទេសកូរ៉េខាងត្បូង មានអ្នកលេងយូធូបជាច្រើនរូប រមែងញុំាអាហារជាច្រើន និងថតដាក់លើយូធូបដើម្បីរកលុយ ដោយទង្វើបែបនេះភាសាកូរ៉េហៅថា «Mukbang» 

អ្នកលេងយូធូប Kim Thai វ័យ ២៥ឆ្នាំ ដែលបានបង្កើតគណនីយូធូបមួយឈ្មោះ «Eat with Kim» ត្រឹមតែរយៈពេល ៨ខែសោះ នាងអាចរកលុយបានជាច្រើន ដោយគ្រាន់តែការញុំាអាហារយ៉ាងច្រើនឱ្យគេមើលកម្សាន្ត។

អ្នកលេងយូធូប Kim Thai

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមសារព័ត៌មាន អ្នកនាង Kim បាននិយាយថា៖

«ខ្ញុំទើបតែដឹងថា មិនមែនមនុស្សគ្រប់គ្នាមើលវីដេអូរបស់ខ្ញុំ ព្រោះតែហេតុផលដូចគ្នានោះទេ។ អ្នកខ្លះមានចំណាប់អារម្មណ៍ចំពោះរបៀបដែលខ្ញុំបកបង្គា ហើយអ្នកខ្លះទៀត ព្រោះពួកគេចង់ដឹងរសជាតិនៃម្ហូបណាមួយដែលពួកគេពុំទាន់ញុំាពីមុន។ ដូច្នេះ ខ្ញុំធ្វើវីដេអូដើម្បីចែករំលែកសេចក្តីស្រលាញ់តាមរយៈចំណីអាហារ» ។

គួរឱ្យដឹងផងដែរថា គិតមកដល់ពេលបច្ចុប្បន្ន អ្នកនាង Kim មានអ្នក Subscribe ឆាណែលយូធូបខ្លួន ប្រមាណ ២០ម៉ឺននាក់ ហើយនាងអាចរកប្រាក់ចំណូលបានជាង ១០ម៉ឺនដុល្លារ តាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្ម និងអ្នកឧបត្ថម្ភធំៗជាច្រើនទៀត រួមមានម៉ាកយីហោ DoorDash និង Pepto-Bismol ជាដើម។ 

ឆាណែលយូធូប Eat with Kim

យោងតាមសម្តីអ្នកនាង Kim បានឱ្យដឹងថា នាងថែមទាំងបានលាឈប់ពីការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅហាងកែសម្ផស្សមួយកន្លែង ដើម្បីយកពេលវេលាទាំងអស់ មកផ្តោតធ្វើជាអ្នកលេងយូធូបពេញម៉ោងវិញ។

អ្នកនាង Kim បាននិយាយថា៖

«ពេលនោះ ខ្ញុំពិតជាភ័យខ្លាចចំពោះការសម្រេចចិត្តមួយនេះ។ ប៉ុន្តែបើក្រឡេកមើលថយក្រោយវិញ ខ្ញុំពិតជារីករាយ ដែលខ្ញុំសម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្ញុំ» ។

អ្នកនាងបន្ថែមទៀតថា៖

«ហើយពេលដឹងថាវីដេអូខ្ញុំ មានមនុស្សម្នាទន្ទឹងរង់ចាំមើលទៀតនោះ វាពិតជាជំរុញខ្ញុំឱ្យធ្វើវីដេអូបែបនេះកាន់តែច្រើនទៀត» ។ 

វីដេអូយូធូប Eat with Kim

ជាមួយនឹងលុយសន្សំ ពេលនេះអ្នកនាង Kim គ្រោងបើកហាងលក់សំលៀកបំពាក់ក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនាវីដេអូរបស់នាងនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]