រាជធានីភ្នំពេញ ៖ រថយន្ដ​ហ្វ័រ​ធូ​ន័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ «ខ ម» បើក​ប​រ​ដោយ​បុរស​ម្នាក់​ស្លៀកពាក់​ជា​ឯកសណ្ឋាន​អង្គរក្ស​បាន​បោល​បុក​​គ្នា ​​ជា​មួយ​​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ​លាយ​ក្រហម​​ ​ពេញ​ទំហឹ​ង​ចំ​ពីមុខ បណ្ដាល​ឱ្យ​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​រីឯ​ម៉ូតូ​ត្រូវ​ដាច់​ជា​២​កំណាត់​ ។​គ្រោះ​​​​ថ្នាក់​នេះ ​បាន​កើតឡើងកាលពីវេលា​ម៉ោង​៦​ និង​៥៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ មីនា​ ​២០១២ តាម​បណ្ដោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​ភ្នំពេញ​ហា​ណូយ​ក្នុង​សង្កាត់​ភ្នំពេញ​ ថ្មី ខណ្ឌ​សែន​សុខ។

ចំពោះ​ហេតុ​កាណ៍​គ្រោះថ្នាក់​ខាងលើ ​ជន​រង​គ្រោះ​ឈ្មោះ​ហ៊ី ម៉ៅ ភេ​ទប្រុស អាយុ​២៩​ឆ្នាំ​មុខ​​របរ​រត់​ម៉ូតូ​ឌុ​ប ស្នាក់​នៅ​ភូមិពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​បាន​ជិះម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​លាយ​​​​​​​​​​​ក្រហម បើ​ក​បរ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ ​ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ដ​១​គ្រឿង​ម៉ាក់​ហ្វ័រ​ ធូ​ន័​រ​ពណ៌​ខ្មៅ​បើក​បរ​ដោយ​បុរស​ម្នាក់​មាន​​ឯក​​សណ្ឋាន​ជា​អង្គ​​រក្ស​ ធ្វើ​ដំណើរ​​បញ្ច្រាស​​​​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ក៏​បត់​ឆ្វេង​ចូល​ផ្លូវ​បេតុង ហើយ​​វាក់​​នឹង​​ម៉ូតូ​វ៉េវជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុ​​ក​​​​​​​​​​​​​​​​​​​​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង ​បណ្ដាល​ឱ្យ​ម៉ូតូ​វ៉េវ​ដាច់​ជា​២​កំណាត់​មើលទៅគួរ​ឱ្យរ​ន្ធត់ តែ​សំណាងល្អ​ ម្ចាស់​ម៉ូតូ​បាន​ហោះ​ចេញ​ពីលើ​ម៉ូតូ​ ​​​​​​​​​​​​​​​​​​​ទើ​បពុំ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត គ្រាន់​តែ​រងរបួសស្រាល​ ។

ម្ចាស់​រថយន្ដ​បាន​សង​ទៅ​ម្ចាស់​ម៉ូតូ​ចំនួន​១៥០​ដុល្លារ​ទុក​ជា​ថ្លៃ​ខូច​ខាត ដើម្បី​បញ្ចប់​បញ្ហា៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]