ព្រះសីហនុ៖ ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ដែលមានឈ្មោះ យិន តុល អាយុ ២៤ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជាមួយម្ដាយមីង ដែលស្ថិតក្នុងទីធ្លាវត្តប្រសិទ្ធី ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅ ប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក យិន តុល បានប្រាប់ឱ្យដឹងថា ៖

«សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង រហូតចាកចេញពីស្រុកកំណើតដែលស្ថិតនៅស្រុកឈូក ខេត្តកំពត មកស្នាក់នៅជាមួយម្ដាយមីង ធ្វើការជាជាងសំណង់ ដើម្បីបានចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃជាមួយគ្រួសារ ដែលសូម្បីតែផ្ទះស្នាក់នៅផ្ទាល់ខ្លួនក៏មិនទាន់មានផង»។

លោកបានបន្តឱ្យដឹងទៀតថា ៖ 

«ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះក៏ជារឿងចៃដន្យបំផុត ព្រោះតាំងពីដើមរៀងមក លោកតែងនិយាយលេងជាមួយគ្រួសារថា ថ្ងៃណាមួយលោកនឹងមានសំណាងបានឈ្នះរង្វាន់ ១០០លានពី ខារ៉ាបាវ ដូចគេមុនៗជាមិនខាន ប៉ុន្តែពេលនេះការគិត និងការនិយាយលេងនោះបានក្លាយជាការពិតហើយ។ លោកថាកាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយអស់កម្លាំង លោកបានទិញភេសជ្ជ ខារ៉ាបាវ ពីអ្នកលក់ដែលស្ថិតនៅមុខវត្ត ក្បែរកន្លែងធ្វើការ និងក្បែរផ្ទះស្នាក់នៅផងដែរនោះ ចំនួនមួយកំប៉ុង ដើម្បីទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង»។

ភ្លាមៗនោះ លោកក៏បានស្រែកប្រាប់អ្នកលក់ និងមនុស្សនៅជិតគ្នាឱ្យជួយមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។ ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។ 

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់  ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់  ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ 

សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]