បាត់ដំបង៖ បាំងតែ ២ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏បានមកដល់ដែរ ឯព្រឹត្តិការណ៍សប្បាយៗនៅក្នុងខេត្តបាត់ដំបង ក៏កំពុងតែរៀបចំស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តឆ្លងឆ្នាំថ្មីនេះដូចគ្នា។

ជាក់ស្តែងសម្រាប់ថ្ងៃនេះ ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង» ក៏បានរួចរាល់ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត ជាមួយនឹងការរចនាទីតាំងទាក់ភ្នែក ភ្លើងចម្រុះពណ៌ស្រស់ស្អាត រួមទាំងស្តង់កម្មវិធីតាំងពិពណ៌ផលិតផល ជាពិសេសគឺការដាក់តាំងរូបសំណាកម្នាស់យក្ស ក្រូចយក្ស និងពោតយក្សតែម្តង។

ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»

អ្វីដែលកាន់តែពិសេសនោះ នៅក្នុងថ្ងៃនេះផងដែរ សកម្មភាពសមការកម្សាន្តនៅក្នុងថ្ងៃចូលឆ្នាំថ្មី កំពុងតែទទួលបានការចាប់អារម្មណ៍មែនទែនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសបុក ដោយមានទាំងការពាក់រូបតុក្កតាអូនអ៊ូកខ្ជូតៗជាសត្វតំណាង ក្នុងឆ្នាំ ២០១៩ តាមដងផ្លូវ ដោយទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ថែមទាំងមានការរៀបចំ និងសមលេងឧបករណ៍បាញ់ពពុះសាប៊ូទៀតផង ឃើញតែរូបភាពក៏ដឹងតែសប្បាយដែរ ទម្រាំតែដល់ថ្ងៃចូលឆ្នាំដឹងតែកក្រើកតែម្តង។

ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»
ការតុបតែងកម្មវិធី «សង្ក្រាន្តបាត់ដំបង»

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី « សង្ក្រាន្តបាត់ដំបង » ក៏មានការប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » ដ៏កក្រើកផងដែរ ដោយមានការចូលរួមដោយតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួងចម្រុះគ្រប់ផលិតកម្មល្បីៗ ថែមទាំងមានការផ្សាយបន្តផ្ទាល់ចេញពីទូរទស្សន៍៣ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ទៀតផង។

សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩
ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]