ហូឡង់៖ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីសមត្ថកិច្ចក្រុងអាំស្ទែរដាំ របស់ហូឡង់បានធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្សជាង ១៤០នាក់ រវាងអ្នកគាំទ្ររបស់ Ajax និងអ្នកគាំទ្ររបស់ Juventus មុនការប្រកួតចាប់ផ្តើមនៅកីឡដ្ឋាន Johan Cryuff Arena។ ឈុតឆាកនៃការប៉ះគ្នាយ៉ាងកក្រើករវាងអ្នកគាំទ្រក្រុមទាំង២ ក៏ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមផងដែរ។

ការប្រកួតរវាងក្រុម Ajax និង Juventus
ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រ
ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រ

ដោយឡែក សមត្ថកិច្ចក្រុងអាំស្ទែរដាំ ក៏បានចែករំលែកពីរូបភាពនៃការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រទាំងនោះ ដែលអ្នកខ្លះមានកាន់កាំបិត និងកាំជ្រួចផ្សែងនៅក្នុងដៃទៀតផង។ ប៉ុន្តែក្រោយមក ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា ភាគច្រើននៃជនដែលពាក់ព័ន្ធនិងករណីប៉ះទង្គិចគ្នានេះ ជាក្រុមអ្នកគាំទ្ររបស់ក្លិប Juventus។ ជាក់ស្តែង បើតាមការឱ្យដឹងពីលោក Matteo Salvini ដែលជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ីតាលីបានអះអាងថា ក្នុងចំណោមជនដែលត្រូវឃាត់ខ្លួនជាង ១៤០នាក់នោះ មាន ១២០នាក់ជាអ្នកគាំទ្ររបស់ក្លិប Juventus។ យ៉ាងណាមិញ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវទៅលើករណីនេះផងដែរ ពាក់ព័ន្ធការរំខានដោយសារការដុតកាំជ្រួច និងករណីអំពើហិង្សា និងរាប់បញ្ចូលទាំងការធ្វើឱ្យប៉ះពាល់ដល់កីឡដ្ឋានផងដែរ៕

ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រ
ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រ
ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រ
កីឡដ្ឋាន Johan Cruyff Arena របស់ក្លិប Ajax

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]