អេស្ប៉ាញ៖ មិត្តរួមក្រុម ក៏ដូចជាគ្រូបង្វឹករបស់ Barcelona ផ្ទាល់ កំពុងតែមានការអន្ទះសារចង់ដឹង និងមានការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពរបួសរបស់ Lionel Messi។ ប្រធានក្រុម Barcelona រូបនេះ បានទទួលរងរបួសលើផ្ទៃមុខ ក្រោយពីមានការប៉ះទង្គិចជាមួយកីឡាករ Chirs Smalling របស់ Manchester United កាលពីប្រកួតជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នាពេលកន្លងទៅ។

ការប៉ះទង្គិចគ្នាក្នុងការប្រកួត Man UTD និង Barcelona
ស្ថានភាពរបួសរបស់ Messi

ដោយឡែក បើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញមួយបានឱ្យដឹងថា កីឡាករ Lionel Messi មិនមានការប៉ះទង្គិចណាមួយគួរឱ្យព្រួយបារម្ភឡើយ។ លើសពីនេះទៅទៀត បើតាមប្រភពដដែលបានបញ្ជាក់ថា ក្លិប Barcelona និងមិនចេញសេចក្តីប្រកាសណាមួយពីស្ថានភាពរបស់ Messi ឡើយ ដោយហេតុថាស្ថានភាពនៃការប៉ះទង្គិចនោះ មិនមែនជាបញ្ហារបួសឡើយ ព្រោះ Messi ផ្ទាល់ក៏មិនបានប្តូរចេញ ថែមទាំងនៅបន្តរហូតដល់ចប់ការប្រកួតផងដែរ។

បើតាមព័ត៌មាននេះមានន័យថា Messi នឹងអាចមានវត្តមានក្នុងជំនួបទល់នឹង Heusca នៅចុងសប្តាហ៍នេះ បើសិនជាលោក Valverde ត្រូវការកម្លាំងរបស់ប្រធានក្រុមរូបនេះ។ លើសពីនេះទៅទៀត Messi ក៏នឹងអាចបង្ហាញខ្លួនដោយគ្មានបញ្ហា ក្នុងការស្វាគមន៍ Manchester United នៅជើងទី២ នាកីឡដ្ឋាន Camp Nou៕ 

ការប៉ះទង្គិចគ្នាក្នុងការប្រកួត Man UTD និង Barcelona
ការប៉ះទង្គិចគ្នាក្នុងការប្រកួត Man UTD និង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]