(ក្រចេះ)៖ សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់រថយន្ដមួយ គ្រឿង ដឹកសត្វព្រៃរស់ជាច្រើនក្បាល បម្រុងលោតឆត្រទៅវៀតណាម នៅលើផ្លូវជាតិលេខ៧ ភូមិអូរព្រះ ឃុំអូរ គ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចឃាត់បាននោះ គឺរថយន្ដម៉ាក មាមរីឆ្លាម ពណ៌ស្ករ ស្លាក់លេខ ព្រះសីហនុ 2A-2647 ដឹកសត្វព្រៃរស់ មានសំពោចចំនួន៨ក្បាល ស្មើ១៧គីឡូ ក្រាម និងសត្វឥន្រ្ទីចំនួន ២០ក្បាល។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដ តែអ្នកបើកបររត់គេចខ្លួនមិនស្គាលអត្តសញ្ញាណនោះទេ ហើយសត្វទាំងនោះ ត្រូវរក្សាទុកនៅសង្កាត់រដ្ឋបាល ព្រៃឈើអូរគ្រៀង បណ្ដោះអាសន្ន រង់ចាំអង្កការ វាយ អេត មកទទួលយកនៅថ្ងៃស្អែក៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]