កំពង់ចាម៖ ដូចដែលប្រិយមិត្តបានជ្រាប់រួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងស្រីដ៏ល្បីឈ្នោះ អ្នកនាង មាស សុខសោភា ព្រមទាំងទទួលបានការចូលរួម ពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈយ៉ាងច្រើនទៀតផង ធ្វើឲ្យតារាចម្រៀងស្រីរូបនេះ កើនអាយុមួយឆ្នាំមួយទៀត។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី មនោស​ញ្ចេតនាសម្លេងផ្អែម អ្នកនាង មាស សុខសោភា បង្ហោះរូបភាពជាច្រើន នៅលើទឹកដី ខេត្តកំពង់ចាម ធ្វើឲ្យបណ្ដាអ្នកគាំទ្រមិនតិចនោះទេ បានលាន់មាត់សរសើរពីសម្រស់របស់ខ្លួន ជាមួយនឹងឈុតប្លែក រចនាយ៉ាងទាក់ភ្នែក។

ទោះជាយ៉ាងណា ក៏ដោយតារាចម្រៀងស្រី រូបនេះ មានអាយុច្រើនក៏ពិតមែនតែ សម្រស់ និង ការតុបតែង ខ្លួនរបស់ អ្នកនាង មាស សុខសោភា នៅទទួលបានការនិយម ពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះមិនតិចនោះទេ៕

តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនាទាំងអស់គ្នាណា៖ 

អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា ក្នុងខេត្តកំពងចាម
អ្នកនាង មាស សុខសោភា ក្នុងខេត្តកំពងចាម
អ្នកនាង មាស សុខសោភា ក្នុងខេត្តកំពងចាម
អ្នកនាង មាស សុខសោភា ក្នុងខេត្តកំពងចាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា