កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ IU តារាស្រីល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េ ត្រូវបានគេរាយការថា បានបរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន (ប្រហែលជា ៨៧,៦៥៥ ដុល្លារ) ដើម្បីជួយទៅដល់ កុមាររងគ្រោះមួយចំនួន ដោយសារការដុតបំផ្លាញរបស់អគ្គីភ័យ នៅក្នុងប្រទេសកូរ៉េ។

មិនយូរប៉ុន្មាន ក្រុមអ្នកលេងអ៊ីនធើណេត មួយចំនួនតូច ស្រាប់តែបានលើកឡើងថា ករណីនេះពិតជាគួរឲ្យសង្ស័យ។ ពួកគេបានអះអាងថា តំបន់ដែលប៉ះពាល់ខ្លាំង ដោយសារភ្លើងឆេះ គឺជាតំបន់ព្រៃដាច់ស្រយាលមួយ ដូច្នេះមិនមានសាលាបឋមសិក្សា ឬកន្លែងដែលមានក្មេងៗទេ គឺមានតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ។

ភ្លាមៗក្រោយពី ដំណឹងនេះបានចែកចាយ នៅក្នុងបណ្ដាញអ៊ីនធើណែតរួចមក អង្គការ ChildFund របស់កូរ៉េ ស្រាប់តែបានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ពីភាពស្អាតស្អំ នៃការបរិច្ចាគរបស់ តារាចម្រៀង IU។ ដោយអង្គការបានលើកឡើងថា នាងពិតជាបានបរិច្ចាគប្រាក់ ជាជំនួយមកដល់អង្គការ ដើម្បីជួយដល់ជនរងគ្រោះពិតមែន ហើយនេះក៏មិនមែនជាលើកទីមួយ សម្រាប់នាងឡើយ។ 

ក្នុងនោះដែរ អង្គការក៏បានស្នើរសុំឲ្យ ប្រជាជនទាំងអស់ ចាប់អារម្មណ៍មកលើ ការបរិច្ចាគប្រាក់ ជួយមនុស្សនៅក្នុងសង្គមឲ្យបានច្រើន ដូចដែល IU និងតារាល្បីៗជាច្រើនទៀត ធ្លាប់បានធ្វើផងដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]