សៀមរាប+បាត់ដំបង៖ ឱកាសសប្បាយរីករាយថ្ងៃចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់មែនទែនហើយ យើងឃើញថាឆ្នាំនេះមានសង្ក្រាន្តចំនួន២ទីតាំងធំៗ គឺសង្ក្រាន្តសៀមរាប និងសង្ក្រាន្តបាត់ដំបង កំពុងតែរៀបចំយ៉ាងញាប់ដៃញាប់ជើងសម្រាប់កម្មវិធី ដ៏អធឹកអធមប្រចាំឆ្នាំមួយនេះ។ ដោយទាំងខេត្តសៀមរាប និងខេត្តដំបង បានតុបតែងកន្លែងរៀបចំកម្មវិធីយ៉ាងស្រស់ស្អាត មានទាំងរោងពិធីទៅតាមផ្នែកកម្មវិធីនីមួយៗ កន្លែងតំបន់ត្រជាក់ចិត្ត ការត្រៀមកន្លែងលេងទឹក ស្តង់តាំងពិព័ណ៌យ៉ាងទាក់ទាញ បូករួមទាំងការរចនាភ្លើងគោមចម្រុះពណ៌ទៅតាមទីតាំងផ្សេងៗ និងការរៀបចំឆាកតន្ត្រីដ៏ធំទំនើបផងដែរមើលទៅដឹងតែរំភើបអស្ចារ្យតែម្តង។

សម្រាប់កម្មវិធីសង្ក្រាន្តសៀមរាបនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយបែបវប្បធម៌ប្រពៃណីចម្រុះជាច្រើនមុខដូចជា៖ ការលែងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញវប្បធម៌ខ្មែរ ភូមិអាហារនៃក្តីស្រលាញ់ ដែលមានការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាបចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងភ្លក់រសជាតិ កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹក ការដាក់តាំងបង្ហាញជ្រូកយក្ស ការតាំងបង្ហាញនូវក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ និងកម្មវិធីជាច្រើនទៀតដើម្បីបង្កើតភាពរីករាយ រួមទាំងផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿង និងភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរមកដល់ ។ 

ជាពិសេសដែលមិនអាចខកខានបានវិញនោះ ពេលយប់វិញក៏មានការប្រគំតន្ត្រីយក្សដ៏ធំ « សង្ក្រាន្តសៀមរាប GANZBERG Uber Concert » ចាប់ពីម៉ោង៦ល្ងាចតទៅ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ឆន សុវណ្ណរាជ សុខ ស្រីនាង នីកូ សុខ សីឡាលីន សួស វីសា វីឌីណែត Step នី រតនា ឈិន ម៉ានិច្ច ថែល ថៃ គ្រី ថៃពៅ ចំរើន សុភ័ក្រ វណ្ណ ផល្លី និង រ៉េត ស៊ូហ្សាណា ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ផងដែរ។

ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
ការរៀបចំ សង្ក្រាន្តសៀមរាប
កម្មវិធីប្រគំតន្ត្រី​ មហាសង្ក្រាន្ត ​GANZBERG Uber Concert

ចំណែកសង្ក្រាន្តបាត់ដំបង ខេត្តប៉ែកពាយព្យ វិញរឹតតែមានកម្មវិធីដ៏ធំសម្បើម និងកក្រើកលើសឆ្នាំមុនៗ តាំងពីព្រឹកទល់យប់ ចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ជាមួយនឹងកម្មវិធីជាច្រើនដូចជា៖ ការតាំងពិព័រណ៍ទូទៅ ការប្រគំតន្ត្រីចង្វាក់ EDM និងលេងទឹក ក្នុងតំបន់ត្រជាក់ចិត្ត ការសម្តែងសិល្បៈ និងរបាំ ភូមិធម្មជាតិ ការសម្តែងសៀករហ័សកម្ម ការប្រគំតន្ត្រីស្រុកស្រែ ស.ស.យ.ក./U.Y.F.C Concert រាំវង់ស្គរដី/រាំវង់លក់ផ្កា អាហារនៃក្តីស្រលាញ់ ការលេងល្បែងប្រជាប្រិយខ្មែរបោះអង្គុយ ទាញព្រ័ត្រ ការសម្តែងក្បាច់គុន និងប្រដាល់សេរី ពិធីបំបួសភ្នំខ្សាច់ និង ពិធីស្រោចស្រង់សុគន្ធវារី ការតាំងបង្ហាញរូបសំណាកម្នាស់យក្ស ពោតយក្ស និងក្រូចយក្ស។ ជាពិសេស គឺការប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG មានការចូលរួមដោយតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួងដូចជា៖ លោក ឆាយ វីរយុទ្ធ កញ្ញា សុខពិសី អ៊ីវ៉ា ខាន់ ជេម ជី ដេវីត ទេព បូព្រឹក្ស យូវី ចឺម រ៉ាប៊ី វីរនិច្ច និងបេប៊ី ថែមទាំងមានការផ្សាយបន្តផ្ទាល់ចេញពីទូរទស្សន៍៣ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ទៀតផង។

ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ឆាកតន្ត្រី សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert
សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert

នៅចាំអីទៀត! សប្បាយឱ្យអស់ដៃទាំងសង្ក្រាន្តសៀមរាប និងសង្ក្រាន្តបាត់ដំបង ជាមួយនឹងការអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕  

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]