ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍វ័យក្មេងមួយគូដែលអះអាងថា ស្រឡាញ់គ្នាខ្លាំងពេក បាននាំគ្នាប្រព្រឹត្តខុសគន្លងប្រពៃណីទៅលួច ក្រេបទឹកឃ្មុំនៅឯភ្នំពេញអស់រយៈពេល២យប់ ក្នុងផ្ទះសំណាក់ លុះម្ដាយខាងស្រីដឹងក៏អន្ទងឱ្យវិល ត្រឡប់មកផ្ទះវិញរួចហើយបាន ប្ដឹងប៉ូលិសឱ្យឃាត់ខ្លួនខាងប្រុសតែម្ដង ។ តួប្រុសជាប់ចោទដែលឃាត់ខ្លួននេះ ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ឈ្មោះណាំង សុច អាយុ១៧ឆ្នាំ រស់នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន រីឯតួស្រី អាយុ១៤ឆ្នាំ ។

តាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយ បានចោទប្រកាន់ថា ឈ្មោះសុច នោះបានលួងលោមកូនស្រីគាត់ អាយុ១៤ឆ្នាំ ទៅរំលោភនៅឯភ្នំពេញ អស់រយៈពេល២យប់ ។ នៅពេលដឹងថា អ្នកទាំងពីរនាក់នៅជាមួយគ្នាឯភ្នំពេញ ស្ត្រីជាម្ដាយបានលួងលោម អង្វរឱ្យពួកគេត្រឡប់មកផ្ទះវិញដោយសន្យាថា មិនយកទោសទេ គឺរៀបមង្គលការឱ្យពួកគេទាំងពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា ។ លុះពេលត្រឡប់មកវិញមិនដឹងជាយ៉ាងម៉េចស្រាប់តែម្ដាយ និងកូនដែលជាសាមីខ្លួនបែរជា ប្ដឹងនគរបាលទៅវិញ ទើបឈានទៅឃាត់ខ្លួនតួប្រុសនៅថ្ងៃទី២៧ មករា វេលាម៉ោង៤រសៀលដោយចោទពី បទលួងលោមរួមភេទជាមួយក្មេងស្រីអនីតិជនអាយុក្រោម១៥ឆ្នាំ ។

នគរបាលព្រហ្មទណ្ឌឱ្យដឹងថា នេះមិនមែនជាករណីចាប់រំលោភទេគឺត្រូវរ៉ូវគ្នាស្មោះស្ម័គ្រនឹងគ្នារហូតនាំគ្នា ចាកចេញពីស្រុកភូមិទៅឡើងផ្ទះសំណាក់២យប់ក្បត់ប្រពៃណី ក្បត់ឪពុកម្ដាយទៅហើយ ប៉ុន្តែសំខាន់គឺមានពាក្យបណ្ដឹងពីសាម៉ីខ្លួនខាងស្រីអាចខាងប្រុសបម្រុងដោះដៃក៏មិនដឹង ទើបឈានទៅឃាត់ខ្លួនពីបទលួងលោមរួមភេទជាមួយក្មេងស្រីអនីតិជនអាយុក្រោម១៥ឆ្នាំតែម្ដង ។ ជនជាប់ចោទត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនារសៀលថ្ងៃទី២៨ មករា ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]