អេស្ប៉ាញ៖ កីឡាករ Lionel Messi បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យ Barcelona យកឈ្នះក្រុម At.Madrid នាទឹកដី Camp Nou កាលពីយប់មិញនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺក្រោយជ័យជម្នះកាលពីយប់មិញនេះ Messi បានបំបែក និងកាន់កាប់កំណត់ត្រាធំមួយនៅ La Liga។

កីឡាករ Lionel Messi

កំណត់ត្រាថ្មីដែល Messi ទើបតែបំបែកបាននោះ គឺជាកំណត់ត្រាកីឡាករដែលឈ្នះការប្រកួតច្រើនជាងគេបំផុតនៅ La Liga ពោលគឺឈ្នះ ៣៣៥ ប្រកួត ក្នុងចំណោមការបង្ហាញខ្លួនសរុបនៅ La Liga ចំនួន ៤៤៧ ប្រកួត។ កំណត់ត្រានេះ ធ្លាប់កាន់កាប់ដោយកីឡាករ Iker Casillas ជាអតីតអ្នកចាំទីរបស់ Real Madrid ដែលឈ្នះ ៣៣៤ ប្រកួតក្នុងចំណោមការបង្ហាញខ្លួនសរុប ៥១០ប្រកួត។

គួរជម្រាបផងដែរថា ក្រៅពីបំបែកកំណត់ត្រាពិសេសនេះហើយ Messi ក៏កំពុងកាន់កាប់តំណែងជា Top Scorer នៅ La Liga នារដូវកាលនេះផងដែរ ដោយមាន ៣៣គ្រាប់ក្នុងដៃ តាមពីក្រោយដោយមិត្តរួមក្រុម Luiz Suarez។ ក្រុម Barcelona កំពុងឈរនៅកំពូលតារាង La Liga នៅសប្តាហ៍ទី ៣១នេះ ដោយមានគម្លាត ១១ពិន្ទុពីក្រុមលេខ ២ At. Madrid៕ 

កីឡាករ Iker Casillas
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]