ជប៉ុន៖ បើទោះបីជាជប៉ុន គឺជាប្រទេសអភិវឌ្ឍក៏ពិតមែន ប៉ុន្តែជីវិតអ្នកធ្វើការគឺមានការលំបាកច្រើនជាងបណ្តាប្រទេសជាច្រើនឆ្ងាយណាស់។ មូលហេតុចម្បងនោះគឺដោយសារតែ ជប៉ុនមានវប្បធម៌ ត្រូវធ្វើការច្រើនម៉ោង។
ដូច្នេះថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឱ្យស្គាល់កាន់តែច្បាស់ អំពីជីវិតពិតរបស់អ្នកធ្វើការនៅប្រទេសជប៉ុន។
ជាក់ស្តែង លោក Jaszczuk ដែលជាអ្នកឯកទេសថតរូបម្នាក់ បានចំណាយពេលរស់នៅក្នុងទីក្រុងតូក្យូ ដើម្បីផ្តិតយករូបថតអ្នកធ្វើការនៅក្នុងប្រទេសជប៉ុន។
លទ្ធផលនោះគឺថា នៅពេលយប់មានមនុស្សជាច្រើន ដែលស្លៀកពាក់ជាបុគ្គលិកធ្វើការឱ្យគេភាគច្រើន សុទ្ធសឹងតែគេងនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងតូក្យូ។
លោក Jaszczuk បាននិយាយថា៖
«ភាពខុសគ្នារវាងអ្នកធ្វើការស្លៀកពាក់ស្អាតបាត និងនៅតាមចិញ្ចើមផ្លូវ ពិតជាទាក់ចិត្តរបស់ខ្ញុំជាខ្លាំង» ។
ដូច្នេះ នៅក្នុងឆ្នាំ២០០៨មក លោកចាប់ផ្តើមថតរូបអ្នកធ្វើការ ដែលលោកបានជួប។ រូបថតរបស់លោកថតនោះ ភាគច្រើនសុទ្ធតែជាបុគ្គលិកគេងនៅលើដី តាមចិញ្ចើមផ្លូវ នៅស្ថានីយ៍រថភ្លើងក្រោមដីជាដើម។ អ្នកខ្លះទៀត សូម្បីតែឈរគេងក៏មានដែរ។ លោកថតរូបទាំងនោះកាន់តែច្រើន លោកកាន់តែស្វែងយល់ដឹងថា វាគឺជារឿងធម្មតាទៅហើយសម្រាប់បុគ្គលិកនៅក្នុងប្រទេសជប៉ុន។
លោក Jaszczuk បាននិយាយបន្ថែមទៀតថា ពួកអ្នកធ្វើការដែលគេងលក់នៅតាមផ្លូវនោះគឺងាយស្រួលរកណាស់ក្នុងប្រទេសជប៉ុន ប្រសិនបើអ្នកដឹងពីកន្លែងរកពួកគេ។
បន្ថែមពីនេះទៀត លោកក៏បាននិយាយទៀតថា ពួកគេភាគច្រើនតែងតែនៅម្តុំស្ថានីយ៍រថភ្លើង និងកន្លែងច្រៀងខារ៉ាអូខេជាដើម។ ជាពិសេសនៅក្នុងតំបន់ Shinjuku និងតំបន់ Shimbashi សម្បូរពួកគេច្រើននៅទីនោះ។
ប៉ុន្តែលោករមែងឃើញពួកគេជារឿយៗគ្រប់ទីកន្លែង ដូច្នេះបានជាធ្វើឱ្យលោកចាប់អារម្មណ៍នឹងពួកគេជាខ្លាំង។
អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលលោក Jaszczuk បានចំណាយពេលថតរូបរបស់ពួកគេរាល់យប់។
លោកបាននិយាយបន្ថែមទៀតថា លោកមិនចេះតែថតនោះទេ ពោលគឺលោកថតតែរូបណាដែលចម្លែក ស្រស់ស្អាត និងមានស្ទាយ៍តែប៉ុណ្ណោះ។
ក្រោយមកលោកក៏បានចងក្រងរូបទាំងនោះ ដាក់ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា «High Fashion» ដែលត្រូវបានបោះពុម្ភក្នុងឆ្នាំ២០១៨។
ដូច្នេះ យើងអាចសបញ្ជាក់បានថា បើទោះបីជាសំបកក្រៅ ជប៉ុនគឺជាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋកិច្ចខ្ពស់ប្រចាំអាស៊ីពិតមែន ប៉ុន្តែជីវិតក៏ដូចជាសេចក្តីសុខរបស់ប្រជាជនទូទៅ ពុំសូវមានភាពរីករាយប៉ុន្មាននោះទេ៕
សូមទស្សនាវីដេអូនិងរូបថតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]