កូរ៉េខាងត្បូង៖ ទើបតែចេញបទចម្រៀងថ្មី « Kill This Love » មិនទាន់ទាំងបាន២៤​ម៉ោងផង ប៉ុន្តែBLACKPINK ក៏បានបំបែកកំណត់ត្រាថ្មីៗជាច្រើន នៅលើ​យូធូប។

គួរឲ្យដឹងថា កាលពីរាត្រីថ្ងៃទី៤ ខែមេសាយប់មិញនេះ ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK បានបញ្ចេញនៅនូវMV បទចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការ ចំណងជើងថា «Kill This Love» ។ យ៉ាងណាមិញ ត្រឹមបង្ហោះបានរយៈពេល ២៩នាទី BLACKPINK ក៏បានបំបែកកំណត់ត្រាថ្មីរបស់ខ្លួន ដោយក្លាយជាតារាចម្រៀងដំបូងបង្អស់នៅលើពិភពលោក ដែលទទួល១លានLikes យ៉ាងលឿនបំផុតនៅលើយូធូប។

មិនតែប៉ុណ្ណោះ ត្រឹមរយៈពេលមិនដល់១៥ម៉ោងផង BLACKPINK ក៏បានបំបែកកំណត់ត្រាថ្មីមួយទៀត ក្លាយជាក្រុមចម្រៀង ដែលមានចំនួនចូលមើលវីដេអូ លើសពី៣០លានដងនៃការទស្សនា ច្រើនបំផុតត្រឹមរយៈពេលមិនដល់១៥ម៉ោងផងដែរ។

តួយ៉ាង ការបំបែកកំណត់ត្រាលើកនេះ គឺលឿនជាងបទ«DDU-DU-DDU-DU» ទៅទៀត ដោយកាលនោះ ពួកគេទទួលបាន៣០លាននៃការទស្សនា ក្នុងរយៈពេល២៣ម៉ោងផងដែរ៕

សូមចូលរួមត្រេកអរផង!!  

BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"
BLACKPINK "Kill This Love"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]