បន្ទាយមានជ័យៈ បុរសចំណាស់វ័យ ៥០ប្លាយនិងជាអ្នក ជ្រេឥវ៉ាន់ពីថៃ មកកម្ពុជាម្នាក់ បាត់ពីផ្ទះ អស់ជាង ៧ខែ ប្រពន្ធកូនចៅដើរ រកមិនឃើញ ហើយក៏បានទៅប្តឹង អាជ្ញាធរមូលដ្ឋាន និងបានផ្សព្វផ្សាយ រកតាម កាសែត វិទ្យុ ទូរទស្សន៍ នៅតែរកមិនឃើញ លុះនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ នេះពេលភ្លើង ឆេះព្រៃ មួយកន្លែងកនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបប្រទះ ឃើញ តែគ្រោងឆ្អឹង ។

លោក អ៊ុំ សុផល  អធិការនគរបាលក្រុង ប៉ោយប៉ែតបានឲ្យដឹង តាមទូរស័ព្ទនៅ ថ្ងៃទី៣១ ខែមករានេះថា សព ជនរងគ្រោះត្រូវបាន គេដឹងថាមានឈ្មោះ បូរ សុគន្ធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុ ខាងលើ មានមុខរបជាអ្នក ជ្រេឥវ៉ាន់ចូលពី ផ្សាររោងគ្លឿ ប្រទេសថៃ មកកម្ពុជា ។

យោងតាមការរៀបរាប់ របស់កូនជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ (ឪពុករបស់នាង បានបាត់ ពីផ្ទះ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ដោយមិនដឹងទៅទីណាឡើយ ទូរស័ព្ទ ទៅក៏គ្មានអ្នកទទួល ទៅរកកន្លែងដែល គាត់ធ្លាប់ធ្វើការក៏មិនឃើញ ក្រុមគ្រួសាររបស់នាង ក៏បានទៅប្តឹង ឲ្យមេភូមិ ក្រៅពីនេះក៏ បានទៅ ផ្សាយរកតាម កាសែត វិទ្យុ ទូរទស្សន៍ខ្សែកាប ក៏នៅតែរកមិនឃើញ) ។

លោក អ៊ុំ សុផល បានបន្តថាលុះនៅរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ម្សិលមិញនេះ មានភ្លើងឆេះព្រៃ មួយកន្លែងលើដីទទេ រួចមានប្រជាពលរដ្ឋ ទៅដេញចាប់សត្វនៅម្តុំនោះ ក៏ប្រទះឃើញគ្រោងឆ្អឹង សពទើប មានការ ផ្អើលឆោឡោរ ពេលក្រុមគ្រួសារសព មកមើលដំបូង ក៏មិននឹងស្មានថា ជាសពឪពុករបស់ខ្លួនដែរ តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺសាច់ញាតិសពចាំបានត្រង់សពមាន ពាក់ខ្សែករបណ្តោង ព្រះឆ្លាក់ពីចែជ្រូកព្រៃ។

ភ្លាមៗនោះគេសង្កេតឃើញមាននគរបាល ក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ និងពិនិត្យកន្លែង កើតហេតុផងដែរ ។ រហូតមកដល់ពេលនេះ មិនទាន់មានប្រភពណា មួយបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារអ្វីឲ្យ ពិត ប្រាកដ នៅឡើយទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]