ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដាន នូវកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី១ ប្រាកជាបានស្គាល់ប្អូនប្រុសលឹម ដារាជ ដែលមានសមត្ថភាពយ៉ាងល្អ គួរឲ្យសរសើរនៅក្នុងការប្រលង កាលពី១ឆ្នាំមុននេះ។

មកទល់នឹងពេលនេះដែរ ឃើញថាតារាវ័យក្មេងរូបនេះហាក់ដូចជាស្ងាត់ នូវក្នុងការលេចមុខក្នុងការងារសិល្បៈ តាមរយៈការឡើងច្រៀងក្នុងការប្រគំតន្រ្តីធំនានា រហូតធ្វើឲ្យអ្នកគាំទ្រ សឹងតែនឹងចង់ភ្លេចប្អូនទៅហើយ។ ស្រាប់តែកាលពីពេលថ្មីនេះ ក៏មានការលេចនូវរូបភាពប៉ុន្មានសន្លឹក របស់តារាវ័យក្មេងរូបនេះ ជាថ្មីម្តងទៀត។

ដោយក្នុងនោះ​ ឃើញថាអតីតបេក្ខភាពរូបនេះ មានមុខមាត់កាន់តែស្រស់សង្ហា រូបរាងកាន់តែធំពេញវ័យ ចំណែកឯការតែងខ្លួន ក៏ប្លែកស្រស់ស្អាតជាងមុន គួរឲ្យសរសើរតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នប្អូនប្រុស មិនបានឈប់ពីសិល្បៈនោះទេ តែប្អូនក៏មានការងារផ្ទាល់ខ្លួន ឡើងសម្តែងលើឆាកជាច្រើនផងដែរ។

ក្រោយពីបានឃើញរូបរាង មុខមាត់ ក៏ដូចជាការងាររបស់ប្អូននាពេលបច្ចុប្បន្ន អ្នកគាំទ្រជាច្រើនពេញចិត្ត និងរំភើបយ៉ាងខ្លាំង ព្រោះថាប្អូនប្រុសនៅក្មេងក៏ប៉ុន្តែមានសមត្ថភាពខ្ពស់ អាចរកប្រាក់បានតាំងតែពីក្មេបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសលឹម ដារាជ កាលប្រលង
ប្អូនប្រុសលឹម ដារាជ កាលប្រលង
ប្អូនប្រុសលឹម ដារាជ កាលប្រលង
ប្អូនប្រុសលឹម ដារាជ កាលប្រលង
សម្រស់លឹម ដារាជ បច្ចុប្បន្ន
សម្រស់លឹម ដារាជ បច្ចុប្បន្ន
សម្រស់លឹម ដារាជ បច្ចុប្បន្ន
សម្រស់លឹម ដារាជ បច្ចុប្បន្ន
សម្រស់លឹម ដារាជ បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]