រាជធានីភ្នំពេញ ៖ បុរសម្នាក់វ័យ២៧ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-330 បើកលឿន ហើយងោកមួយភាំងក៏រេចង្កូតបុកចូលផ្ទះលក់បាយ បណ្តាលអោយ ខូចខាតសម្ភារ និងរបួសធ្ងន់២នាក់ ដែលក្មេងស្រីតូចៗហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាសុផារ៉ា នៅចំណុចហាងសុខគារមួយហេង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យ២៧ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AR-2667 តាមបណ្តោយផ្លូវជាសុផារ៉ា ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ម្ចាស់រថយន្តងងុយដេកងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបររកស៊ីលក់បាយម្ហូប បណ្តាលអោយខូចខាតចានឆ្នាំងបែកទូ និងចង្ក្រាន និងរងរបួសក្មេងស្រី២នាក់តូចៗ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសាច់ញ្ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។

រីឯរថយន្តបង្កវិញរងការខូចខាតខ្ទេចអស់មួយជំហៀងខាងស្តាំ និងដាច់កញ្ចក់មុខឆ្វេង ភ្លាមៗនោះដែរម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែ២ ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]