កាលពីប៉ុន្មានខែមុននេះផលិតកម្ម Warner Bros. បានបញ្ចេញនូវឈុត Trailer ដែលបាននែនាំអោយទស្សនិកជនជាច្រើនស្គាល់នូវវីរបុរស Shazam។ ក្រោយពីការនែនាំនេះរួចមកមានប្រិយមមិត្តរបស់រឿង Comics ជាច្រើនមានភាពយន្តញាប់ញ័តចង់ទស្សនានូចខ្សែភាពយន្ត Shazam! ព្រោះពួគគេដឹងថា Shazam គឺជាតួអង្គមួយរបស់ DC ដែលពោពេញទៅដោយភាពរីករាយ។

Shazam

ពីអ្នកគាំទ្រអស់មួយជីវិតរបស់វីរបុរសក្លាយជាវីរបុរសខ្លួនឯ ដោយភ្លាមៗមានមហាអំណាចដើម្បីប្រយុទ្ធនឹងអំពើអាក្រក់ដើម្បីធ្វើអ្វីដែលមនុស្សធម្មតាមិនអាចធ្វើបាន។ "Shazam!" គឺនិយាយអំពីគ្រួសារចិញ្ចឹមរបស់ Billy Batson (សម្ដែងដោយ Asher Angel) ដែលជាក្មេងកំព្រាម្នាក់ដែលពូកែក្នុងការបង្កររឿង ដែលគេរករឿងសូម្បីប៉ូលីសនៅតំបន់របស់គេ ថ្ងៃមួយគេត្រូវបានទទួលនូវ Super Power ពី វីរបុរសម្នាក់ដែលមានវ័យចំណាស់ ស្រប់ពេលដែលគេទើបតែទទួលស្វាគមន៍ក្នុងផ្ទះចិញ្ចឹមរបស់ Rosa (សម្ដែងដោយ Marta Milans) និង Victor (សម្ដែងដោយ Cooper Andrews) ដែលមានក្រុមគ្រួសារបណ្តោះអាសន្នរបស់ពួកគេ ។ Billy ចែករំលែកបន្ទប់ជាមួយលោក Freddy (Jack Dylan Glazer) ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាហើយថែមទាំងមានសំលៀកបំពាក់ Superman និង Batman ផងដែរ។ ទោះយ៉ាងណាក្តីស្រឡាញ់នៅជុំវិញគាត់ គោលដៅដ៏ធំបំផុតរបស់ Billy គឺរត់ចេញដើម្បីស្វែងរកម្តាយបង្កើតរបស់ខ្លួន ដែលបានបោះបង់ចោលតាំងពីគេអាយុប៉ុន្មានឆ្នាំ ។ ការលាយបញ្ចូលការឈឺចាប់របស់លោក Billy ជាមួយនឹងភាពកក់ក្តៅនៃផ្ទះថ្មីរបស់គាត់ ធ្វើអោយខ្សែភាពយន្ត "Shazam!" បង្កើតសារដ៏ផ្អែមល្ហែមអំពីរបៀបដែលអ្នកជ្រើសរើសគ្រួសារដែលនៅជុំវិញអ្នក។

ក្រោយពីដើរតាមនូវខ្សែភាពយន្ត ​DC ដែមានភាពអាប់អួរពីមុនៗរួចមក អ្នកដឹកនាំរឿងលោក David F.Sandburg បានសម្រេចចិត្តដឹកនាំខ្សែភាពយន្ត Shazam! ដែលមានភាពរីករាយនិងត្រជាក់ភ្នែក។ Shazam! គឺជាខ្សែភាពយន្តបែបគ្រួសារដែមបានបង្កប់នូវសំណើច និងក្តីស្រលាញ់ជាច្រើនចូលទៅក្នុងសាច់រឿងមួយនេះ។ ចឹងដឹងថាតើ វីរបុរសថ្មីរបស់ DC មួយនេះខ្លាំងកំរិតណា៎នោះ សូមកុំភ្លេចទស្សនាខ្សែភាពយន្តរឿង Shazam នៅរោងភាពយន្តនាថ្ងៃទី០៥ ខែមេសានេះ។ 

Shazam
Shazam
Shazam

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន
តាមរយៈ www.cinema.com.kh 
រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]