រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​នារី​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​សង្សារ​នឹង​គ្នា​បាន​ជិះ​រថយន្ត ViTo​មិនដឹង​ថា​មកពីណា​នោះ​ទេ បានជា​មក​ឈ្លោះប្រកែក​គ្នានិង​វាយ​គ្នា​ក្នុង​រថយន្ត​​ រួច​រត់​ចេញពី​ក្នុងរថយន្តវាយ​គ្នា​ទៀត ហើយ​ក៏​រត់​ចូល​ម្តុំ​បឹង​កក់ ផ្លូវ​រ៉ារ​ទះ​ភ្លើង ដោយ​ខាង​ស្រី​ស្រែក​យំ​ចោទ​ខាង​ប្រុស​លួច​ទាក់ទង​ស្រី​ថ្មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ម្តុំ​បឹង​កក់​ផ្លូវ​R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​រួម​នឹង​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ViTO ពណ៌​កណ្តុរ​ប្រមេះ តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​រថយន្ត ViTo នោះ​បើក​ទៅ​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​ឃើញ​ខាង​ស្រី​ប្រវាយប្រតប់​គ្នា​ពេញ​ក្នុង​រថយន្ត។

សាក្សី​បន្ត​ទៀត​ថា ក្រោយមក​បើកទ្វារ​រថយន្ត​ចេញ​មក​វ៉ៃ​គ្នា​ពេញ​ផ្លូវ រួច​ក៏​រត់​ចូល​ទៅ​ក្នុង​ប្លុក​បឹង​កក់ ផ្លូវ​រ៉ារ​ទះ​ភ្លើង ហើយ​ខាង​ស្រី​នោះ​ស្រែកយំ​បោក​ខ្លួន​និយាយ​ថា «​ហេតុ​អី​បានជា​បង​ឯង​កុហក​ខ្ញុំ​លួច​មាន​ស្រី​ថ្មី» និង​ស្រែក​ទ្រហោយំ​ថា «​ខ្លួន​ចង់បាន​លេខ​ខាង​ស្រី​នោះ​» ប៉ុន្តែ​ខាង​បុរស​នោះ​មិន​ព្រមឱ្យ ហើយ​ប្រវាយ​​ប្រតប់​គ្នា​ឡើង​ដាច់​អាវ ។

ភ្លាម​ៗ​នោះ​ដែល​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ​ចក បាន​មក​ដល់​ក៏​ជួយ​សម្របសម្រួល​ឱ្យ​ភាគី​ទាំង​សងខាង​ឈប់​ឈ្លោះ​គ្នា ហើយ​ត្រឡប់​ទៅ​ផ្ទះ​កុំឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​នឹង​អ្នក​ធ្វើ​ដំណើរ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​ក៏​ព្រម​ឡើង​រថយន្ត រួច​បើក​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]