ភ្នំពេញ៖ ជីវិតរបស់តារាស្រីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែឡូយឆាយខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមហាជនជាច្រើនតែងតែ តាមដានរាល់សកម្មភាព ជាពិសេសជីវិតគ្រួសារ ដ៏មានសុភមង្គលរបស់នាង។

យ៉ាងណាមិញ ទោះបីជាតារាស្រីរូបនេះ មានជីវភាពសម្បូរសប្បាយយ៉ាងណាក្តី ក៏ប៉ុន្តែនាងមិនដែលភ្លេចនូវរាល់សកម្មភាពមនុស្សធម៌ ចែកអំណោយ និងធ្វើអំពើល្អចំពោះជនក្រីក្រជាច្រើននោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីស្រស់កូន១រូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធីមង្គលការមួយ ដែលបានតែងខ្លួនយ៉ាងស៊ីវិល័យ អមនឹងគ្រឿងពេជ្រ យ៉ាងចែងចាំង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនាងបានឆ្លៀតពេលធ្វើអំពើល្អ ក្រោយឃើញសិល្បៈករជើងចាស់ លោកគ្រូ នូ ស៊ិប ឡើងច្រៀងលើឆាក ជាមួយនឹងសភាពទ្រុឌទ្រោម កាន់តែចាស់ជរាខ្លាំងឡើង។

ដោយក្តីអាណិត និងទឹកចិត្តគោរពស្រលាញ់ នាងនិងមិត្តក៏បាននាំគ្នាផ្តល់ជាថវិកាផ្ទាល់ខ្លួនមួយចំនួន ទៅកាន់លោកគ្រូដោយស្នាមញញឹមផងដែរ។

ទង្វើដ៏ល្អរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងស្រលាញ់នូវទឹកចិត្តដ៏ល្អរបស់នាងគ្រប់គ្នា ដែលតែងតែលេចមុខជួយដល់អ្នកលំបាក ជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ ចូលរួមមង្គលការមួយ
លោកគ្រូ នូស៊ិប
លោកគ្រូ នូស៊ិប
គង់ ចាន់ស្រីមុំ និងមិត្ត ជួយដល់លោកគ្រូ នូស៊ិប
សាររបស់គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]