អូស្រ្តាលី៖ បឹងធម្មជាតិនៅឧទ្យានមួយកន្លែង ក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី បានប្រែក្លាយទៅជាពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ខណៈដែលថ្មីៗនេះ កំពុងតែទាក់ទាញមនុស្សម្នា និងភ្ញៀវទេសចរជាច្រើន ឲ្យមកទស្សនាកម្សាន្ត និងថតផ្តិតយកទិដ្ឋភាពដ៏កម្រមួយនេះ។

បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បឹងទឹកប្រៃ (ឬបឹងអំបិល) នៅ Westgate Park ក្នុងទីក្រុងមែលប៊ននេះ បានចាប់ផ្តើមប្រែក្លាយទៅជាពណ៌ផ្កាឈូកដ៏ស្រស់ឆើត ទើបតែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះតែប៉ុណ្ណោះ។

ចំពោះមូលហេតុដែលបឹងទឹកប្រៃមួយនេះ ប្រែក្លាយទៅជាបែបនេះ ក៏ដោយសារតែស្ថិតនៅក្នុងរដូវក្តៅ ដែលវាបានធ្វើឲ្យពពួកមីក្រូសរីរាង្គ ឬពពួករុក្ខជាតិដុះនៅក្នុងទឹកបឹង (ឬពពួកសារាយ...) កើនឡើង និងបានបង្កើតបានជាជាតិពណ៌ក្រហម ដែលត្រូវបានគេហៅថា «Beta Carotene» ។

បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក

បឹងទឹកប្រៃនេះដែរ ត្រូវបានគេរំពឹងថា វានឹងនៅតែបន្តបានយូរ រហូតដល់ចុងបញ្ចប់នារដូវស្លឹកឈើជ្រុះ ហើយវានឹងត្រលប់ទៅជាពណ៌ខៀវថ្លាវិញ បន្ទាប់ពីអាកាសធាតុចុះត្រជាក់ និងមានភ្លៀងធ្លាក់។ ការផ្លាស់ប្តូរនេះដែរ វាក៏មិនបានបង្កជាគ្រោះថ្នាក់ដល់ជីវិតសត្វព្រៃក្នុងតំបន់នោះឡើយ។

បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អាជ្ញាធរឧទ្យានក្នុងតំបន់ ក៏បានធ្វើការព្រមានមិនឲ្យមនុស្ស ឬភ្ញៀវទេសចរដែលទៅកម្សាន្ត ថតរូបផ្តិតយកទេសភាពដ៏ស្រស់ឆើតនេះ ចុះទៅក្នុងទឹក ឬទៅក្បែរមាត់ទឹកពេក និងប៉ះពាល់ទៅនឹងទឹកនោះឡើយ។ នេះក៏ព្រោះតែ កម្រិតជាតិប្រៃខ្លាំងក្នុងខែនេះ ឬអំបិលនៅក្នុងទឹក វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្បែក ដែលងាយនឹងបង្កទៅជាការរលាកផងដែរ។

បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក

គួរឲ្យដឹងផងដែរថា បឹងទឹកប្រៃមួយនេះ បានចាប់ផ្តើមមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត តាំងតែពីកំឡុងឆ្នាំ២០១៣ មកម៉្លេះ។

បាតុភូតបឹងពណ៌ផ្កាឈូកនេះ ក៏ត្រូវបានគេដឹងដែរថា ឃើញកើតមានជារៀងរាល់ឆ្នាំ នៅបឹងក្នុងបណ្តាប្រទេសដទៃលើពិភពលោក ដូចជានៅ អូស្រា្តលី អេស្ប៉ាញ កាណាដា និងនៅសេណេហ្គាល់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក
បឹងទឹកប្រៃនៅ Westgate Park ប្រែជាពណ៌ផ្កាឈូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]