កូរ៉េខាងត្បូង៖ នៅល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ម្សិលមិញនេះ ប៊្រេនសម្លៀកបំពាក់ល្បីឈ្មោះលំដាប់ពិភពលោក Chanel បានប្រារព្ធនូវពិធីបើកសម្ផោធជាផ្លូវការ នូវហាងសម្លៀកប្រណិតរបស់ខ្លួន ដែលមានការអញ្ជើញចូលរូមពីសំណាក់ តារាចម្រៀងប្រុសលំដាប់អន្តរជាតិលោក Pharrell Williams ក៏ដូចជាមានវត្តមានសុទ្ធសឹងតែរបស់ តារាប្រុសស្រីល្បីៗប្រចាំប្រទេសកូរ៉េចូលរួមយ៉ាងច្រើនកុះករដូចជា តារាស្រី Jennie សមាជិកក្រុម BLACKPINK តារាស្រី YoonA តារាសម្តែងប្រុស Park Seo Joon កញ្ញា Lee Yeon Hee តារាប្រុសរូបសង្ហាលោក Lee Dong Wook និងតារាជាច្រើនរូបផ្សេងទៀតផងដែរ។

តួយ៉ាង នៅក្នុងនោះ យើងសង្កេតឃើញថា តារាដែលចូលរួមនៅក្នុងកម្មវិធី សុទ្ធសឹងតុបតែងខ្លួនស្រស់ស្អាតប្រណីតទាក់ទាញភ្នែក ប្លែកៗពីគ្នា។ ជាក់ស្តែង ក៏ដូចជាតារាស្រីកំពូលសម្រស់ YoonA បានតុបតែងក្នុងឈុតយ៉ាងប្រណីត មិនឆើតឆាយតែថ្លៃថ្នូរស្រស់ស្អាតគួរឲ្យសរសើរ។ 

ចំណែកឯ តារាស្រីកំពុងមានប្រជាប្រិយភាព Jennie សមាជិកក្រុម Blackpink ឯនេះវិញ នាងក៏បានតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ដែលប្លែកភ្នែកទាក់ទាញដូចជាកុមារីយ៉ាងគួរឲ្យស្រលាញ់ និងថែមទាំងបាន ទាក់ទាញក្រសែភ្នែក អ្នកចូលរួមទស្សនា សម្លឹងមើល មិនដាក់ភ្នែកថែមទៀតផង។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីរបស់ Chanel យប់មិញនេះផងដែរ ក៏មានShow សម្តែងពិសេសពី តារាចម្រៀងប្រុសអន្តរជាតិលោក Pharrell Williams និងពីកញ្ញា Jennie ផងដែរ ដែលធ្វើឲ្យកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយ៕  

តារាស្រី YoonA
តារាស្រី YoonA
តារាស្រី YoonA
តារាស្រី Jennie
តារាស្រី Jennie
តារាស្រី Jennie
តារាស្រី Jennie
តារាស្រី Jennie
តារាប្រុស Pharrell Williams
តារាប្រុស Bobby
តារាប្រុស Jay Park
តារាប្រុស Park Seo Joon
តារាប្រុស Park Seo Joon
តារាស្រី Jung Ryeo Won
តារាស្រី Irene
តារាស្រី Irene
Jennie ប្តូរឈុតសម្តែង
Jennie ប្តូរឈុតសម្តែង
Jennie សម្តែងក្នុងកម្មវិធី Chanel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]