ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់ ដែលរងរបួស លើលើផ្ទៃមុខជាំដោយកន្លែងៗបានរត់ត្រ ហេបត្រហបទៅកាន់ប៉ុស្ដិ៍នគរបាលបឹងកក់ ទី២ ខណ្ឌទួលគោក ដើម្បីឱ្យ សមត្ថកិច្ចជួយ អន្ដរាគមន៍ បន្ទាប់ពីស្ដ្រីរូបនេះអះអាងថា ប្ដី របស់ខ្លួនដែលជាម្ចាស់ហាងម៉ាស្សា យីហោ ហ្គាស្ស៉ា ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានប្រើអំពើ ហិង្សាមកលើខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើល បន្ទាប់ពីឃើញ ស្ដ្រីរូបនេះ ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋាននោះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥ នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលប៉ុស្ដិ៍បឹងកក់ទី២ បានឱ្យដឹងថា ម្ចាស់ ហាងហ្គាម៉ាស្សា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួល គោក បានប្រើប្រាស់អំពើហិង្សាវាយតប់ទៅ លើប្រពន្ធក្មេងខ្ចីរបស់ខ្លួន បណ្ដាលឱ្យរង របួសបែកឈាមនិងជាំមុខ នៅលើដងខ្លួន  និងផ្ទៃមុខ ធ្វើឱ្យស្ដ្រីរងគ្រោះ ទ្រាំមិនបាន ក៏ រត់ទៅកាន់ប៉ុស្ដិ៍បឹងកក់ទី២ ឱ្យជួយអន្ដរាគមន៍ ជម្លោះប្ដីប្រពន្ធរបស់ពួកគេ ។

បើតាមសមត្ថកិច្ចម្ចាស់ហាងហ្គាម៉ាស្សា ដែលប្រើអំពើហិង្សាលើភរិយារបស់ខ្លួន ដោយមិនទាន់ដឹងមូលហេតុនេះ ត្រូវបានគេ ស្គាល់ឈ្មោះ តន់ ពន្លក អាយុ៣៥ឆ្នាំ រីឯ ភរិយា អាយុ២៣ឆ្នាំ ។

បន្ទាប់ពីមានករណីប្រើអំពើហិង្សានៅ ក្នុងរង្វង់គ្រួសារខាងលើនេះ អ្នកយកព័ត៌ មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន ទៅផ្ដិតរូបភាពនៅកន្លែងប៉ុុស្ដិ៍នគរបាល ប៉ុន្ដែ ពេលនោះ ត្រូវបានម្ចាស់ហាងជាប្ដី ប្រុងរត់ មកទាញកាមេរ៉ាបោកចោល និងប្រើពាក្យ សំដីប្រមាថកាតទាន ប៉ុន្ដែត្រូវបានសមត្ថកិច្ច ជួយអន្ដរាគមន៍ទាន់ពេលវេលា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ក្រោយពីធ្វើការសម្របសម្រួលរវាងពួកគេ ទាំងពីរនាក់រួច ហើយស្ដ្រីជាប្រពន្ធ បានធូរ កំហឹង រួចហើយពួកគេទាំងពីរនាក់ បានដឹក ដៃគ្នា ត្រឡប់ទៅផ្ទះវិញ ដោយប្រពន្ធមាន ស្នាមរបួសនៅលើផ្ទៃមុខ និងនៅលើដងខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]