ថៃ៖ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ តារាសម្តែងប្រុសកំពុងមានប្រជាប្រិយភាព លោក Nadech Kugimiya បានធ្វើការផ្តល់កិច្ចសម្ភាសន៍ឆ្លើយឆ្លងមួយចំនួន ជាមួយនឹងអ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹងការប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់លោក «The Real Nadech Concert» ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅក្នុងពេលឆាប់ៗខាងមុខនេះ។

តួយ៉ាង ក្នុងនោះផងដែរ ខាងក្រុមសារព័ត៌មានក៏បានធ្វើការសួរសំណួរខ្លះៗ ទៅកាន់ Nadech ទាក់ទងទៅនឹងការរៀបចំShow សម្តែង ក៏ដូចជាការរៀបចំឈុតឆាកពិសេសៗសម្រាប់ធ្វើការពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រផងដែរ។

ខាងក្រោមនេះ គឺជាការឆ្លើយឆ្លងរវាង អ្នកកាសែត ជាមួយនឹង Nadech៖

អ្នកកាសែត: «មានមនុស្សច្រើនណាស់ ពិតជារំភើបនៅពេលដែលឃើញ សាច់៦កង់យ៉ាងស្រស់សង្ហារបស់លោក នៅក្នុងPoster ផ្សព្វផ្សាយការប្រគុំតន្ត្រី។»

Nadech: «វាគឺជាផ្នែកមួយនៅក្នុងShowសម្តែងរបស់ខ្ញុំផងដែរ។ ខ្ញុំខំប្រឹងហាត់ប្រាណច្រើនណាស់ មិនចង់លាក់ទុកវាទេ។ ខ្ញុំនឹងបង្ហាញវានៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នានឹងបានឃើញវាប្រាកដណាស់ ហើយចង់ដឹងថាខ្ញុំសម្តែងរបៀបណានោះ រង់ចាំមើលទៅទាំងអស់គ្នា។

ខ្ញុំពិតជារំភើបខ្លាំងណាស់ ពីព្រោះថាខ្ញុំមិនធ្លាប់ធ្វើវាពីមុនមកនោះទេ វាគឺជាការប្រគុំតន្រ្តីផ្ទាល់ខ្លួនរបស់ខ្ញុំ។ សម្រាប់ការហាត់សម ខ្ញុំមិនមានការព្រួយបារម្ភចំពោះវាឡើយ ពីព្រោះវាមានពេលវេលាច្រើនសម្រាប់ហាត់សម។ ខ្ញុំនឹងព្យាយាមធ្វើវាឲ្យបានល្អបំផុត។»

ក្រោយពីឮបែបនេះ អ្នកគាំទ្រជាច្រើនក៏កាន់តែរំភើបញាប់ញ័រអារម្មណ៍ និងទន្ទឹងរងចាំពេលវេលាដ៏អស្ចារ្យនោះ មកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕

តារាប្រុស Nadech Kugimiya
តារាប្រុស Nadech Kugimiya
តារាប្រុស Nadech Kugimiya
តារាប្រុស Nadech Kugimiya
តារាប្រុស Nadech Kugimiya
តារាប្រុស Nadech Kugimiya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]